នៅ​ថ្ងៃ​បុណ្យអុំទូក​ខាងមុខនេះ ទណ្ឌិត​៤២១​នាក់ ត្រូវបាន​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​

, , Leave a comment

​រាជធានី​ភ្នំពេញ : នា​ឱ​កា​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​ថ្ងៃទី​២-៤ ខែតុលា ឆ្នាំ​២០១៧ ខាងមុខ​មាន​ទណ្ឌិត​ត្រូវបាន​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស មាន​ចំនួន​៤២១​នាក់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងយុត្តិធម៌ លោក សុច សុផាន់​ណា​រ៉ា​។​

 

​លោក សុច សុផាន់​ណា​រ៉ា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន មុន​ចូលប្រជុំ​លើ​សំណើ សុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​អ្នក​ជាប់ពន្ធនាគារ នេះ ថា “ ទណ្ឌិត​ស្នើសុំ​បន្ធូ​បន្ថយទោស និង​លើកលែងទោស ចំនួន​៤២១​នាក់ នេះ​ក្នុងការ​ស្នើសុំ ប៉ុន្ដែ​លទ្ធផល​យ៉ាងណា​នោះ ក្រោយពី​កិច្ចប្រជុំ​រួច​បានដឹង​លទ្ធផល ”​។​

 

​សូមបញ្ជាក់ថា ក្នុង​មួយឆ្នាំ​មានការ​បន្ធូរ​ទោស​ចំនួន​៣​ដង គឺ​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​, បុណ្យ​វិសាខបូជា និង​ពិធី​បុណ្យអុំទូក​។ កិច្ចប្រជុំ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​២៦​ខែតុលា មាន​ភាគី​ជាច្រើន​ចូលរួម​ក្នុងនេះ​មាន លោក អង្គ​វង្ស វ​ឌ្ឍា​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​គណៈកម្មាធិការ ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ បន្ថយទោស​និង​លើកលែងទោស ភាគី តំណាង​មកពី​ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ព្រមទាំង​គណៈកម្មាធិការ​វាយតម្លៃ​ប្រមាណ ជាច្រើន​ទៀត​។​

 

​លោក សុច សុផាន់​ណា​រ៉ា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ឱ្យដឹងថា អ្នកទោស​ដែល​បានស្នើ​ឲ្យ​យកមក​ពិភាក្សា​នេះ មាន​ចំនួន​៤២១​នាក់ ក្នុងនោះ​ស្រី​៣៧​នាក់ ដែល​ស្នើ​មកពី​ពន្ធនាគារ​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​បួន​។​សម្រាប់​ទណ្ឌិត​ដែល​ត្រូវបាន​យកមក ធ្វើការ​វាយតម្លៃ​ដោយ​គណៈកម្មាធិការ នេះ​ចាំបាច់​ត្រូវបាន​អនុវត្ត​ទោស​យ៉ាងហោចណាស់​២​ភាគ​៣​នៃ​ទោស​និង ក្រៅពីនេះ​ពួកគេ​បាន​ប្រព្រឹត្ត​ខ្លួន​ល្អ​ក្នុងអំឡុងពេល​អនុវត្ត​ទោស​ក្នុង ពន្ធនាគារ​ផង​៕

 

Leave a Reply

(*) Required, Your email will not be published