រន្ធត់ណាស់! ហ៊ីយ៉ាន់ដាយ បុក សាំយ៉ុង បណ្តាលមនុស្ស៦នាក់ស្លាប់ និងរបួសធ្ងន់ លើផ្លូវជាតិលេខ៤ នៅស្រុកភ្នំស្រួច

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ នៅម៉ោងយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨៥-៨៦ចំណុចភូមិទី១ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានសម្លាប់មនុស្ស៣នាក់ និងរងរបួសធ្ងន់២នាក់ ។

តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5010 ក្រោយកើតហេតុអ្នកបើកបរ មិនស្គាល់ឈ្មោះ បានចុះរត់គេចខ្លួនបាត់ ដោយរត់ចូលព្រៃក្បែរផ្លូវ។ ករណីគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តទាំង២គ្រឿង បើកបរបញ្ច្រាសទិសគ្នា ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកមក ពីទិសខាងលិច ទៅទិសខាងកើតមកដល់ចំណុចខាងលើ បានបុកជាមួយ រថយន្ត ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 2B-0025 បើកបរដោយ ឈ្មោះ ចាន់ ហុង ភេទប្រុសអាយុ៤៤ឆ្នាំ មានទីលំនៅ ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកដំណើរ ក្នុងរថយន្តសាំយ៉ុង ឈ្មោះ មាស ស៊ីវង់ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្លាប់ និងម្នាក់ទៀត មិនស្គាល់ឈ្មោះភេទស្រីស្លាប់ ឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ ជាយោធា ស្រែខ្លុង របួសស្រាល និងឈ្មោះ ហុង ភេទប្រុស អាយុប្រហែល ២៦ឆ្នាំរបួសធ្ងន់(មិនដឹងអាស័យដ្ឋាន) និងក្មេងប្រុម្នាក់ទៀត មិនស្គាល់ឈ្មោះ របួសស្រាល។

ក្រោយកើតហេតុ រថយន្តទាំងពីគ្រឿង រងការខូចខាតធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នា តាមច្បាប់៕

 

Leave a Reply

(*) Required, Your email will not be published