លោក​អាចារ្យ​ក្មេង​លង់​ស្នេហ៍​សីល​វ​ត្តី នៅ​វត្ត​ធម្ម​វ័​ន្ត ថ្ងៃ​មង្គល​ការរៀបចំ​ពិធី​ប្លែក​ដែល​អ្នកស្រុក​ខ្លះ​ធ្វើ​មិន​ដូច

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​មានការ​ភ្ញាក់ផ្អើល​ហើយ​បាន​សរសើ​មិន​ដាច់​ពី​មាត់​ក្នុង​ពិធីមង្គលការ​មួយ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ដែលមាន​កូន​ក​ម្លោះ​ជា​លោក​អាចារ្យ និង​កូនក្រមុំ​ជា​សីល​វ​ត្តី នៅក្នុង​វត្ត​ធម្ម​វ័​ន្ត បាន​និមន្ត​ព្រះសង្ឃ​ចំនួន​១០២​អង្គ មកពី​វត្ត​ចំនួន​១១ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ឆាន់ ចង្ហាន់​ថ្ងៃត្រង់​។​

 

​សាច់ញាតិ​ក្រុមគ្រួសារ​កូន​ក​ម្លោះ​បាន​ឲ្យ​ដឹងថា លោក​អាចារ្យ​ដែលជា​កូន​ក​ម្លោះ​នេះ​មានឈ្មោះ សោម សុផាត អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អា​លាំង​កែ ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ស្នាក់នៅ​ធ្វើជា​អាចារ្យ នៅ​វត្ត​ធម្ម​វ័​ន្ត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំណែក​សីល​វ​ត្តី ជា​កូនក្រមុំ​វិញ​នោះ មានឈ្មោះ ធឿន សុ​ភី អាយុ​៣៩​ឆ្នាំ រស់នៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ក្រុមគ្រួសារ​កូន​ក​ម្លោះ​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ពិធីមង្គលការ​នេះ គឺ​ធ្វើ​ទៅតាម​ទំនៀមទម្លាប់​ជា​ហូរហែរ ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ និង​បានគ្រោង​ហៅភ្ញៀវ​ប្រមាណ​ជាង​៥០​តុ ដែលមាន​សាច់ញាតិ​បងប្អូន​ទាំង​ខាង​កូន​ក​ម្លោះ​និង​កូនក្រមុំ ផងដែរ​។​

 

​សាច់ញ្ញាតិ​ក្រុមគ្រួសារ​បានបញ្ជាក់​ទៀតថា រាល់​ពិធីមង្គលការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​មិនអាច​ធ្វើបាន​នោះឡើយ គឺ​មង្គលការ​លោក​អាចារ្យ​និង​សីល​វ​ត្តី​នេះ បាន​ផុស​ត្រដែត​ឡើង ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូល​រូ​ម​ក្នុង​ពិធី​កាន់តែ​ភ្ញាក់ផ្អើល នឹកស្មាន​មិន​ដល់ និង​បាន​សម្តែង​នូវ​ការកោតសរសើរ​គ្រប់​មាត់ៗ ថា​ពិតជា​ប្រពៃ​ខ្លាំងណាស់​ហើយ​ពុំដែល​ឃើញ​ពិធីមង្គលការ​ណា​បានធ្វើ​ដូច្នេះ នោះទេ ហើយ​ប្រសិនបើ​រាល់​ពិធីមង្គលការ​ទាំងអស់​អាច​ធ្វើបាន​ដូចនេះ ពិតជា​បាន​បំពេញ​នូវ​បុណ្យ​កុសល​ធំធេង​។​

 

​លោក​បានបញ្ជាក់​ផងដែរ​ថា សម្រាប់​ថ្ងៃ​បន្ទាប់ពី​សូត្រមន្ត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ក្រោយពី​ប្រារព្ធ​តាម​ទំនៀមទម្លាប់​រួចមក នៅវេលា​ម៉ោងជាង​១០​ព្រឹក បើ​រាល់​ពិធីមង្គលការ​សព្វដង ម្ចាស់​ដើមការ​តែងតែ​អញ្ជើញ​ភ្ញៀវ​ពិសា​ភោ​ជនី​អាហារ និង​មាន​ដាក់​ស្រា​បៀ​នៅតាម​តុ​នីមួយៗ ។ ប៉ុន្តែ​ពិធីមង្គលការ​របស់លោក​អាចារ្យ និង​សីល​វ​ត្តី​នេះ​វិញ​គឺ​ផ្ទុយស្រឡះ​ពី​ពិធី​ធី​មង្គល​រាល់ដង ដោយ​នៅពេល​ទទួលភ្ញៀវ​នេះ សម្រាប់តែ​ឃើញ​ព្រះសង្ឃ​ចំនួន​១០២​អង្គ ដែល​និមន្ត​មកពី​វត្ត​ចំនួន​១១​វត្ត និមន្ត​មក​ឆាន់ចង្ហាន់​ត្រង់ ហើយ​នៅលើ​តុ​មាន​ចង្ហាន់​រហូតដល់​៦​មុខ និង​ភេសជ្ជៈ​ទៅវិញ ចំណែក​សម្លេង​ធុងបាស់​ប្រែជា ធម៌​ពុទ្ធ​ជ័យ​មង្គល ជូន​ដល់​គូ​ស្វាមី ភរិយា​ថ្មីថ្មោង​នេះ​ទៅវិញ​។ ហើយ​នៅក្នុង​រោង​មង្គល​ជ័យ​ទាំងមូល​គេ ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ​ចូលរួម ពិត​ជាមាន​សទ្ធា​ជ្រះថ្លា និង​បាន​ចូលរួម​កុសលផល​បុណ្យ​ដោយ​ទឹក​ច​តិ្ត​ជ្រះថ្លា​ជាមួយនិង​ម្ចាស់​ដើមការ ក្នុងការ​បំពេញ​នូវ​ទាន​បរ​មី​ដែល​កើតចេញ​នាពេលនេះ​។​

 

​ក្រោយពី​និមន្ត​ព្រះសង្ឃ​ឆាន់ចង្ហាន់​ត្រង់​រួចហើយ​ម្ចាស់​ដើមការ ដែលមាន​កូន​ក​ម្លោះ​ជា​លោក​អាចារ្យ និង​កូនក្រមុំ​ជា​សីល​វ​ត្តី​នោះ បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​មួយអង្គ​៥​ម៉ឹ​ន​រៀល​ផងដែរ ។

 

Leave a Reply

(*) Required, Your email will not be published