អតីត​តារា​សម្តែង កែវ សុរិយា ព្យាយាម​សម្លាប់ខ្លួន រហូត​បានសម្រេច

, , Leave a comment

​រាជធានី​ភ្នំពេញ : អតីត​តារា​សម្តែង កែវ សុរិយា ដែលមាន​ឈ្មោះ​ដើម វ៉ា នួន​សុភា ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ចំរឹង​បង្អួច ក្រោយពេល​ព្យាយាម​សម្លាប់ខ្លួន​ជាច្រើនលើក រហូត​បានសម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​លេខ​១០ ផ្លូវ​លេខ​M១៤ បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​បើតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ដែល​បាន​លែងលះគ្នា​ជាមួយ​ប្តី​កន្លះ​ឆ្នាំ​មកហើយ (​មាន​សាលក្រម​តុលាការ​) រួច​ជនរងគ្រោះ​ធ្លាប់​លេបថ្នាំ​សម្លាប់ខ្លួន​ម្តង​រួចមកហើយ​តែ​ត្រូវ​បងប្អូន​ជួយសង្គ្រោះ​ទាន់​យកទៅ​ពេទ្យ​ជោ​រៃ​។ លុះដល់​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​។ ជនរងគ្រោះ​បាន​យក​ក្រមា​ចងក​ធ្វើអត្តឃាត នៅ​ធ្នឹម​បង្អួច​ក្នុង​បន្ទប់ដេក​សា្ល​ប់ ពេលនោះ​អ្នកបម្រើ​ក្នុងផ្ទះ​ឃើញ​ក៏​ប្រាប់​សន្តិសុខ រួចមក​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​តាម​ការសន្និដ្ឋាន ចុះ​ពិនិត្យ​កន្លែងកើតហេតុ ដោយ​មន្ត្រី​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​លោក​ឧកញ៉ា នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​បាន​បញ្ជាប់​ថា ជនរងគ្រោះ​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​។ បច្ចុប្បន្ន​សព​ប្រគល់អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួ​រម្លឹកថា តារា​សម្តែង​រូប​ស្រស់​សាច់​សខ្ចី កែវ សូរិយា ត្រូវបាន​គេ​ដឹងថា​បាន​រៀបការ​ប្តី​ឈ្មោះ ហុង មករា​វុ​ធ កាលពី​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១០ ហើយ​នាង​ក៏បាន​ដកខ្លួន​ពី​សិល្បៈ ផ្តាច់​ទាំង​ទំនង​ទំនង​ជាមួយ​បណ្តាញ​ព័ត៌មាន ដែល​ទើបតែ​បែកធ្លាយ​រឿង​ហិង្សា​គ្រួសារ​ផ្អើល​មហាជន​ក្នុង​បណ្តាញ​សង្គម​កាលពីដើម​ខែកុម្ភៈ ជាមួយ​ការបង្ហាញ​ពី​វីដេអូ​ឃ្លី​ប​ជាង​១៦​នាទី បរិយាយ​យ៉ាងច្រើន​ពី​រឿង​ហិង្សា​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​ពី​សំណាក់​ប្តី​។​

​តាម​ការអះអាង​ពី​អ្នកនាង កែវ សូរិយា ដែលថា ខ្លួន​ជា​ស្ត្រី​តស៊ូ​គ្រប់បែបយ៉ាង​ក្នុង​នាទី​ជា​ប្រពន្ធ​ល្អ​ក្នុង​គ្រួសារ​មិនគួរណា​រង​នូវ​អំពើហិង្សា​អយុត្តិធម៌​ពី​ស្វាមី​របស់​អ្នកនាង​គឺ​លោក ហុង មករា​វុ​ធ ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិធំ​លើ​ស្មា ក៏​ធ្លាប់​បានបង្ហាញ​ភាព​ស្អាតស្អំ​របស់ខ្លួន​ក្នុងនាម​ជា​ស្វាមី​ផងដែរ​។​

​លោក​បង្ហាញ​សំណេរ​ការពារ​ខ្លួន​ក្នុង​ហ្វេ​ស​ប៊ុ​ក តាមរយៈ​សារ​ឆ្លើយឆ្លង​នឹង​នារី​ម្នាក់​ដែល​បន្ទោស​លោក​ថា​៖ «​លោក​ធ្វើជា​មន្ត្រី​ធំ បែរជា​ចរិត​អន់​វាយ​ធ្វើបាប​ប្រពន្ធ​» ដោយ​ក្នុងនោះ​លោក​ក៏​ឆ្លើយតប​ទៅ​ស្ត្រី​នោះ​វិញ​ថា​៖ «​បើ​មិនដឹង​រឿង​កុំ​ចេះតែ​ហ៊ាន​និយាយ​។ បើ​ចង់ដឹង​រឿង​ពិត​សូម​ទៅ​សួរ​អ្នកជិតខាង​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ​នោះ អ្នកជិតខាង នឹង​ប្រាប់​ការពិត​យ៉ាងណា​ហើយ​»៕

 

 

Leave a Reply

(*) Required, Your email will not be published