“​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​” បណ្តឹង​បី​កំពុង​រួម​រឹម លោក អេង ចំណាប់ ក្រោយ​ដោះលែង​ឈ្មួញ​ឈើ​

, , Leave a comment

​ខេត្តក្រចេះ : ក្រោយ​ដោះលែង​ឈ្មួញ​ឈើ​ម្នាក់​ហើយ​មាន ប្រតិកម្ម​ពី​មន្ត្រីជាន់ខ្ពស់​តុលាការ​ខេត្តក្រចេះ និង​អាជ្ញាធរ​មូលដ្ឋាន​នោះ ឥឡូវនេះ​លោក អេង ចំណាប់ ចៅក្រម​សាលាដំបូង​ខេត្តក្រចេះ ត្រូវបាន​រង​បណ្ដឹង​បី​ទៅ​ស្ថាប័ន​កំពូល​។​

 

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យ​ថា​បណ្តឹង​បី​ដាច់ដោយឡែក​ពីគ្នា​ប្រឆាំង​លោក អេង ចំណាប់ ចៅក្រម​សាលាដំបូង​ខេត្តក្រចេះ ពេលនេះ ស្ថាប័ន​មាន​សមត្ថកិច្ច​កំពុងដំណើរការ​នីតិវិធី​។ បណ្ដឹង​បី​នេះ បាន​ដាក់ចូល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ បណ្ដឹង​ទាំងបី​នោះ បាន​ដាក់ចូល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ បណ្ដឹង​ទាំងបី​ត្រូវបាន​ដាក់ចូល និង​វាយ​ត្រា​ក្រហម ដោយ​បញ្ជាក់ថា​”​ជាការ​ប្រញាប់​”​ថែម​ទៀតផង​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ស្ថាប័ន​មាន​សមត្ថកិច្ច​កំពុងដំណើរការ​នីតិវិធី​នៅឡើយ ដោយ​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​

 

​មជ្ឈដ្ឋាន​មួយចំនួន​លើកឡើងថា ជោគវាសនា​លោក អេង ចំណាប់ ចៅក្រម​តុលាការ​ខេត្តក្រចេះ ពេលនេះ គឺ​អួអាប់​ណាស់​ក្រោយ​ដោះលែង​ឈ្មួញ​ឈើ​ម្នាក់​ហើយ​មានប្រតិកម្ម​ខ្លាំងៗ ពី​មន្ត្រីជាន់ខ្ពស់​តុលាការ និង អាជ្ញាធរ​មូលដ្ឋាន​ដែល​អាច​ស្ទង់កម្តៅ​ឡើង​។​

 

​គួរ​បញ្ជាក់ថា ប្រធាន​តុលាការ​ខេត្តក្រចេះ លោក ឌិ​ត ស៊ី​វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​លោក ជា សុ​ភ័​ក្រ អភិបាលស្រុក​ស្នូល គង់ គឹម នី និង​សមត្ថកិច្ច​ទាំង​នគរបាល អាវុធហត្ថ ដែល​ចូលរួម​ប្រតិបត្តិ​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ បាន​ចេញមក​ប្រតិកម្ម និង​រិះគន់​យ៉ាងខ្លាំងៗ ទៅលើ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តក្រចេះ​ម្នាក់ គឺ​លោក អេង ចំណាប់ ដែល​បាន​ដោះលែង​ឈ្នួ​ញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម្នាក់ ឲ្យ​ត្រឡប់​ទៅវិញ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​នាក់​តាម​បង្ក្រាប និង​ចាប់ខ្លួន​ជនល្មើស​រូបនេះ​បាន​យ៉ាង​លំបាក​ពោល​ជនល្មើស​បាន​បើករថយន្ដ​បុក​រថយន្ដ​សា​រ៉ែ​ន​របស់​សមត្ថកិច្ច​ទៀតផង​។​

 

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​នគរបាល និង​អាវុធហត្ថ​ស្រុក​ស្នូល ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ជា សុ​ភ័​ក្រ និង​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក គង់ គឹម​នី ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្នូល បាន​បើក​ប្រតិបត្តិការ ចុះទៅ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ទឹកដី​ស្រុក​ស្នូល ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ខ្សឹ​ម ដោយ​ឃាត់​បានរ​ថយ​ន​ដឹកឈើ និង​ដឹកអុស​ស្រស់​រហូតដល់​២៥​គ្រឿង​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នកបើករថយន្ដ​ដឹកឈើ​ម្នាក់​ឈ្មោះ រី សុភា អាយុ​៣១​ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​ជននេះ​បាន​បើករថយន្ដ​គេច​ពី​សមត្ថកិច្ច ហើយ​បុក​រថយន្ដ​សា​រ៉ែ​ន​របស់​សមត្ថកិច្ច​បន្ទា​ប់​ពី​ដេញ​បង្ក្រាប​រូបគេ​។ លុះ​ពេល​ចាប់ខ្លួន​រួច​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ហើយ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ ប៉ុន្ដែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅពេល​សំណុំ​រឿងនេះ បញ្ជូនទៅ​ដល់ដៃ​ចៅក្រម អេង ចំណាប់ បែរជា​ត្រូវ​លោក​ដោះលែង​ទៅវិញ​។​

 

​ព្រះរាជអាជ្ញារង ជា សុ​ភ័​ក្រ ថ្លែងថា​ការដោះលែង​នេះ​ពិត​ជាមាន​ភាពមិនប្រក្រតី លើ​នីតិវិធី​ប្រាកដ​មែន ហើយ​ស្ថាប័ន​អយ្យការ នឹង​ប្ដឹង​ជំទាស់​ករណីនេះ ទៅកាន់​សាលាឧទ្ធរណ៍​បន្ដទៀត​។ ដោយឡែក​អភិបាលស្រុក​ស្នួល លោក គង់ គឹម​នី ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់លោក​ចៅ​ក្រម​រូបនេះ ដោយសារតែ​កម្លាំង​សមត្ថកិច្ច​មាន​ប្រឈមមុខ និង​បង្ក្រាប​យ៉ាង​លំបាក​លើ​បទល្មើស​មួយ​នេះ ហើយ​ប្រឈម​ការគ្រោះថ្នាក់​ទៀតផង​។​

 

​លោក ថា ករណីនេះ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា នឹង​សរសេរ​លិខិត​ទៅកាន់​រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ ចាត់ការ​តាមផ្លូវ​ច្បាប់​លើ​ចៅក្រម​រូបនេះ​។ យ៉ាងណាក៏ដោយ នៅ​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​សំណាក់​ចៅក្រម អេង ចំណាប់ ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​ធ្លាក់​មក​បន្ដបន្ទាប់ ពី​សំណាក់​ថ្នាក់ដឹកនាំ​តុលាការ និង​សមត្ថកិច្ច​ខាងលើនេះ បាន​នៅឡើយ​ទេ​។​

 

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ចាប់ខ្លួន​នៅពេលដែល​ជននេះ បាន​ព្យាយាម​បើកឡាន​ដឹកឈើ​បំណង​បើក​បំ​បុក សមត្ថកិច្ច​តែ​ត្រូវ​សមត្ថ​គេចផុត និង​បាន​បើ​កបំ​បុក​ប៉ា​រ៉ា​ស់​រុលទៅមុខ ហើយ​សមត្ថកិច្ច​បាន​បើក​តាម​ពីក្រោយ​។ រហូត​បើក​តាម​ជាច្រើន​គីឡូម៉ែត្រ ឡាន​ដឹកឈើ​ពេញ​របស់​ជនសង្ស័យ​បាន​បើក​ឡើង​ទួល​ទៅមុខ​មិន​ចង់​រួច និង​បាន​បើ​កបំ​បុក​ឡាន​ស៊ី​រ៉ែ​ន​ប៉េ​អ៊ឹម​ស្រុក​ស្នួល ហើយ សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ចាប់ខ្លួន បាន​ទាំង​រថយន្ត និង​មនុស្ស​តែម្តង​។ ជនសង្ស័យ​មាន​ច​រិ​ក​លក្ខណៈ​សាហាវ មិន​គោរព​ច្បាប់ និង​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ ក្រោយពី​ជននេះ​បាន ធ្វើ​សកម្មភាព​យ៉ាង​សាហាវ​បែបនេះ​។​

 

​មន្ត្រីជាន់ខ្ពស់​តុលាការ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយ​ការចាប់ខ្លួន និង​នាំខ្លួន​មក​សាកសួរ​ជន សង្ស័យ​ត្រូវបាន​ស្ថាប័ន​អយ្យការ បានធ្វើការ​ចោទប្រកាន់​ពីបទ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​។ បើទោះជា​បែបណា ជន​ត្រូវ​ចោទ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក អេង ចំណាប់ បានសម្រេច​ចេញ​ដីកា​មិន ឃុំខ្លួន ដោយ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​១៥ ខែតុលា​។​

 

​បើតាម​មន្ត្រី​តុលាការ ជាមួយនិង​ការដោះលែង​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​នេះ​លោក អេង ចំណាប់ មិនបាន​សំអាង​ហេតុផល​ណាមួយ​នោះឡើយ ក្រៅពី​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​តម្កល់​លុយ​១​លាន​រៀល នៅ​តុលាការ សម្រាប់​ធ្វើជា​សំណង​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច ដែល​ជននេះ​បាន​បើក​បំ​បុក​ឲ្យ​ខូចខាត​តែ​ប៉ុ​ណ្ណាះ​។​

 

​បើតាម​ការ​លួច​បង្ហើប​ពី​សមត្ថកិច្ច​ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹងថា លោក អេង ចំណាប់ ពីមុន​ជា​ចៅក្រម​នៅ​ខេត្ត​សាលាដំបូង​ខេត្ត​រតនគីរី ហើយ​ពេល​បម្រើ​ការងារ​នៅ​ទីនោះ លោក​ចៅក្រម​រូបនេះ និង​បក្ខពួក​មួយចំនួនទៀត បាន​រង​នូវ​ការចោទប្រកាន់ថា បាន​ចូល​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ ក្នុង​ក្លិប​ដាន​វើ​ល រហូត​ស្រវឹង​ជោកជាំ ហើយ​លោក​ចៅក្រម ក៏បាន​ទាញយក​ក្បាល​មីក្រូហ្វូន​មក​ច្រៀង តែ​មិនឮ​ដោយសារ​មិនបាន​បើក​កុងតាក់ រួច​លោក​ចៅក្រម យក​ក្បាល​មីក្រូហ្វូន​នោះ​បោក​នឹង​តុ បណ្តាល​ឲ្យ​បែក​មិន​ទទួលខុសត្រូវ​ទៀតផង ហើយ​ថែមទាំង​ស្រែក​ឡូឡា មិន​ចេញ​លុយ​សង​ទៀតផង ពេល​ម្ចាស់​ខារ៉ាអូខេ​ទារ​ឲ្យ​ចេញសង​៕

 

Leave a Reply

(*) Required, Your email will not be published