ជាការ​សូកប៉ាន់ ឬ​សន្តាន​ចិត្ត គ្រាន់តែ​អាជ្ញាធរ​ចុះទៅពិនិត្យ​សោះ​ជូន​លុយ​ទាំង​រយ​ដុល្លារៗ​ៗ​ៗ ហូបបាយ​

, , Leave a comment

​តើ​១០០​ដុល្លារៗ​ៗ​ៗ នោះ​គឺ​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ចូលទៅ​មើល​បែបនេះ គឺ​ដឹង​តែ​បាន​បែ​បេ​នេះ​ឬ​? តើ​ខុស​ទេ​ដែល​អាជ្ញាធរ​ចុះទៅពិនិត្យ​កន្លែង​សង្ស័យ ហើយ​ត្រូវ​ម្ចាស់​កន្លែង​ឱ្យ​លុយ ហើយ​ចុងក្រោយ​គឺ​អត់​មាន​អ្វី​ខុស​នោះ​?

 

​ខេត្តតាកែវ : លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ ត្រូវបាន​ក្រសួង​សា​ម៉ី គ្រោង​ចាត់វិធានការ​រដ្ឋបាល ក៏ដូចជា​តាមផ្លូវ​ច្បាប់ ចំពោះ​ករណី​លោក​ប្រធាន​រូបនេះ​បានទទួល​យកលុយ​ពី​បុគ្គល ធាន វុទ្ធី ចំនួន​៣០០​ដុល្លារ ក្នុងអំឡុង ពេល ដែល​លោក​អភិបាល​ខេត្តតាកែវ បញ្ជា​ទៅ​លោក​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​រូបនេះ​ចុះទៅ​ត្រួតពិនិត្យ​សំណង់ អាគារ​របស់​បុគ្គល ធាន វុទ្ធី ។​

 

​លោក សេង សុ​មន្នី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា បាន​ឲ្យ​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ក្រសួង​នឹង​ចាត់ការ​ទៅលើ​ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា ខេត្តតាកែវ ដែល​បាន​លូកដៃ​ទទួល​លុយ ពី​បុគ្គល​ម្នាក់​ឈ្មោះ ធាន វុទ្ធី ជុំវិញ​សំណុំរឿង​តាំងខ្លួន​ជា​ព្រះអរហន្ត​។ លោក​បាន​បន្តថា ការដែល​ប្រធាន​មន្ទីរ​ម្នាក់​ដែល​ទទួលបញ្ជា​ពី​ថ្នាក់ដឹកនាំ​ខេត្ត ឲ្យ​ទៅ​ស្រាវជ្រាវ​ស៊ើបអង្កេត​រឿងរ៉ាវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា ហើយ​បែរជា​ទៅយក​លុយ​គេ​នោះ គឺ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងណាស់​ដល់​មុខមាត់​របស់​ក្រសួង ក៏ដូចជា​បទបញ្ជា​រប​ស់លោក​អភិបាលខេត្ត គ្មាន​ប្រ​សិ​ទ្ឋ​ភាព ឬ​ទឹកមាត់​មិន​ប្រៃ​។​

 

​អ្នកនាំពាក្យ​រូបនេះ​បាន​សង្កត់ធ្ងន់ថា «​ឥឡូវនេះ​ខាង​ក្រសួង​កំពុង​រង់ចាំ​របាយការណ៍​ពី​ករណីនេះ​។ ពាក់ព័ន្ធ​រឿង​ប្រធាន​មន្ទីរ​ទៅលើ​កដៃ​យកលុយ​គេ ខាង​ក្រសួង​នឹង​ចាត់វិធានការ តាម​បទ​បញ្ញា​តិ នៃ​ច្បាប់​របស់​ក្រសួង​ហើយ​»​។​

 

​ពាក់ព័ន្ធ​ទៅ​និង​ការ​យកលុយ​ពី​លោក ធាន វុទ្ធី លោក ជួង វ៉ាន បាន​ប្រាប់ថា លោក​មិន​បានទទួល​សំណូក​សូកប៉ាន់​ពី​លោក ធាន វុទ្ធី នោះទេ ឯ​រឿង​លុយ​ចំនួន​៣០០​ដុល្លារ​ដែល​លោក​បានទទួល​ពី​ធាន វុទ្ធី នោះ​គឺ​គេ​អោយ​សម្រាប់​ហូប បាយ​ថ្ងៃត្រង់​តែប៉ុណ្ណោះ​។​

 

​គួ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​នា​ញ បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​សំណង់​អាគារ​ផ្សេងៗ ដល់​ភូមិគ្រឹះ បុគ្គល​ឈ្មោះ ធាន វុទ្ធី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ក្នុងករណី​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook រឿង​ដាក់​រូប​ព្រះ​ឆាយា​លក្ខ​ព្រះ​បរម​តន​កោដ្ឋ​ក្រោម​បាទជើង ដោយ​តាំងខ្លួន​ជា​ព្រះអរហន្ត ហើយ​បែ​ជា​លោក ជួង វ៉ាន ទៅលើ​កដៃ​យកលុយ​ចំនួន ៣០០​ដុល្លារ ពី​បុគ្គល ធាន វុទ្ធី ទៅវិញ​។​

 

​កន្លងមក លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​ខេត្តតាកែវ ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន​ទាក់ទង​នឹង​ភាពមិនប្រក្រតី​ជាច្រើន​នៅក្នុង​ការតែងតាំង​ចៅអធិការ​តាម​បណ្ដា​វត្ត​ក្នុង​ខេត្ត ជាពិសេស​ថ្នាក់ដឹកនាំ​ខេត្ត​នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៧​កន្លងទៅនេះ លោក អ៊ុន វណ្ណា អភិបាលរង​ខេត្ត ធ្លាប់បាន​ស្តីបន្ទោស​រឿង​ដែល​ប្រឡង​វិ​ញ្ញា​ប័ន​ប​ត្រ​ពុទ្ធិក​បឋមភូមិ​សិក្សា​ដោយ​មិនបាន​រាយ​ការ ណ៍​មក​គណៈ​អភិបាលខេត្ត ហើយ​ថែមទាំង​សំណូមពរ​ដល់​ឯក​ឧ​ត្ត ម​រដ្ឋមន្ត្រី ជួយ​ប្រដៅ និង​បង្រៀន​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ​ដែល​ឡើង​តាម​លុយ ឲ្យ​ចេះ​ធ្វើការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល​ដែនដី​ផង ដែល​ធ្វើការ​រាល់ថ្ងៃ​ភ្លីភ្លើ​ចឹ​ងៗ ប្រឡង​ព្រះសង្ឃ​ក្នុង​មួយខែ​នេះ​ពីរដង​ហើយ គិត​ទាំង​ពេល​ហ្នឹង​ទៀត បែប​បាន​ឃុបឃិត​ស៊ី​គ្រប់ បាន​ស្ងាត់​អត់​ឲ្យ​ខេត្ត​ដឹង​៕

 

Leave a Reply

(*) Required, Your email will not be published