សម្រស់​ដើមទ្រូង ឈិន សៀវ​ម៉ី នៅតែមាន​ទីផ្សារ​សម្រាប់​វិថី​សិល្បៈ និង​ជា​ធ្នាក់​ចិត្ត​ឧកញ៉ា​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្ដែង​ភ្នែក​មូល​ក្រឡង់ រូបរាង​ឆើតឆាយ សម្បូរ​ដោយ​មន្ត​ស្នេហ៍ ទាក់ចិត្ត​កន្លង់ កញ្ញា ឈិន សៀវ​ម៉ី ត្រូវបាន​មហាជន​ជាច្រើន​ជ្រាបថា ជាតា​រា​សិច​ស៊ី​វ័យ​ក្មេងខ្ចី មាន​សម្រស់​ទាក់ទាញ ក្រសែភ្នែក​បុរសៗ​គ្រប់​មជ្ឈដ្ឋាន​នោះ ថ្មីៗ​នេះ​នាង​បាន​បញ្ចេញ​រូបភាព​សិច​ស៊ី​មួយចំនួន ជាពិសេស​រូបថត​មួយ​សន្លឹក បង្ហាញ​សម្រស់​ដើមទ្រូង​ដ៏​មូល​ក្បំ​របស់​នាង បុរសៗ​ជាច្រើន​ស្លុង​អារម្មណ៍ គយគន់​មិន​ជិនណាយ រហូត​អ្នកខ្លះ​ហៀរ​ទឹកមាត់​ទាំង​មិនដឹង​ខ្លួន​ទៀតផង​!

​ទោះបីជា​ស្រី​ស្រស់​សម្រស់​ក្រពុំ ប្រៀបបាន​នឹង​បុប្ផា​ត្រូវ​ទឹកសន្សើម កញ្ញា ឈិន សៀវ​ម៉ី លេង​មួយឈុត​នេះ ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​មហាជន​យ៉ាង​សន្ធឹកសន្ធាប់ ជាពិសេស​ប្រុសៗ ឲ្យ​ដក​-​ក​ចំហ​មាត់​សំឡឹង​មិន​ដាក់​ភ្នែក យ៉ាងណាក៏ដោយ តែ​សម្រាប់​តារា​សម្ដែង​សាច់​សខ្ចី​ដូច​បណ្ដូលចេក មាន​ប្រជាប្រិយភាព​រូបនេះ ហាក់បីដូចជា​មិន​ខ្វល់ខ្វាយ​នឹង​ក្រសែភ្នែក​អ្នក​ទាំងអស់ ពោលគឺ​ជាការ​តុបតែង​ខ្លូន ជា​ទម្លាប់​ធម្មតាៗ​របស់​នាង​ទៅហើយ​។​

​តារា​សម្ដែង​មុខ​មូល​ក្រឡង់ ឈិន សៀវ​ម៉ី ថ្មីៗ​នេះ បានទទួល​រង​នូវ​ព័ត៌មាន​ដ៏​រសើប​ថា នាង​ធ្លាប់​បដិសេធ​សេ្ន​ហ៍ ជាមួយ​ឧកញ៉ា​សំបូរ​ព្រ​ទ្យ​ស្ដុក​ម្នាក់ ខណៈដែល​នៅ​រយៈកាល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​មកនេះ ដោយសារតែ​សម្រស់​ដ៏​ស្អាត​គ្មាន​គូ​ប្រៀប​របស់​នាង ទស្ស​និជ​ន​សង្កេតឃើញថា ការងារ​ជា​អ្នកសិល្បៈ​របស់​នាង ហាក់​មាន​សន្ទុះ​ស្ទះ​ឡើង​គួរ​ឲ្យ​គត់​សម្គាល់ ដោយ​ត្រូវបាន​ផលិតកម្ម​នានា ហៅ​នាង​ទៅ​សម្ដែង​ជា​ហូរហែ​។ គ្រប់​តួអង្គ​ដែល​នាង​សម្ដែង ផលិតករ​តែងតែ​ឲ្យ​សម្ដែង​ជា​តួ​ឈ្នានីស ឆ្នាស់ឆ្នើម ខណៈដែល​ទម្រង់​មុខ​របស់​នាង ស័​ក្កិ​សម​នឹង​តួ​ប្រភេទ​នេះ ពោលគឺ​មុខ​សិច​ស៊ី​តែម្ដង​។​

​សូមបញ្ជាក់ថា កញ្ញា ឈិន សៀវ​ម៉ី ធ្លាប់មាន​បុរស​សម្បូរ​ទ្រព្យ​ស្ដុក ចាយលុយ​លែង​អស់​ម្នាក់ ដែលមាន​ឋានៈ​ជា​ឧកញ៉ា​តាម​ចែចូវ​នាង ដោយ​ឲ្យ​នាង​ចាយលុយ​ពេញៗ​ដៃ មាន​ទាំង​ឡាន វិឡា ដេក​លើ​គំនរ​លុយ ប៉ុន្ដែ​ត្រូវ​នាង​ច្រានចោល ហើយ​ថា​នេះ​ជា​ព័ត៌មាន​ពិត​ទៅវិញ ខណៈដែល​កម្រៃ​ពី​ការងារ​ជា​សិល្បៈ​របស់​នាង ហាក់​មិន​សមាមាត្រ នឹង​ទ្រព្យសម្បត្ដិ ដែល​នាង​មាន​សព្វថ្ងៃនេះ​សោះ​៕

 

 

Leave a Reply

(*) Required, Your email will not be published