តារាសម្តែងលោក អែត វីន បើករថយន្តដឹកតារាស្រីស្រស់ បត់រថយន្តចូលចាក់សាំងមិនប្រយត្ន័ ម៉ូតូបុករបួសធ្ងន់

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ តាមបណ្តោយ ផ្លូវម៉ៅសេទុង ទល់មុខនឹងការ៉ាសាំងកាលតិច នៅក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។មានករណីគ្រោះថ្នាក់ចររាចរណ៍ ដោយសារតែតារាសម្តែងប្រុស-ស្រី បើករថយន្តបត់ចូលចាក់សាំង មិនប្រយត្ន័ បណ្តាលអោយម៉ូតូបុកពេញទំហឹង អ្នកជិះម៉ូតូបុរសម្នាក់រងរបួសធ្ងន់ ។

ប្រភពប្រាប់ថា នៅវេលាខាងលើ គេឃើញម៉ូតូមួយគ្រឿង ធ្វើដំណើរនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូងស្របជាមួយរថយន្ត ក្នុងស្ថានភាពលឿន ហើយក៏បានជ្រុល ទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបរបស់លោក អែត វីន ដឹកស្រីស្នហ៍តែម្តង បណ្តាលឲ្យបុរសជិះម៉ូតូរងគ្រោះរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនលោក អែត វីន និងតារាសម្តែងជានារីរូបស្រស់ម្នាក់ទៀតដែលរួមដំណើរជាមួយគ្នានោះ ទៅប៉ុស្ត៍នគរបាលទឹកល្អក់ទី៣ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ខណៈបុរសអ្នកជិះម៉ូតូត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

 

 

Leave a Reply

(*) Required, Your email will not be published