គ្រូហោរាអគ្គីនេត្រ ដ៏ល្បីលើហ្វេសប៊ុក ត្រូវសមត្ថកិច្ចចាប់ បញ្ជូនខ្លួន ទៅតុលាការ

, , Leave a comment

រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលីសប្រាប់ថា គ្រូហោរា ដ៏ល្បីលើហ្វេសប៊ុក អគ្គីនេត្រ ក្រោយពីមានប្រជាប្រិយភាពជាខ្លាំង ខាងដាក់ស្នេហ៍ សាក់យ័ន្តកាប់មិនមុត ដុតមិនឆេះ បើមិនសក្កិសិទ្ធមិនយកលុយ ថែមទាំង មានប័ណ្តធានាផងនោះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន័ករណីគ្រឿងញៀន។

មន្ត្រីប៉ូលីសប្រាប់បន្តថា លោកគ្រូ អគ្គីនេត្រ ដែលមានឈ្មោះពិត វ៉ាន់ សុខសីហា ដ៏ល្បីលើហ្វេសប៊ុក តាមរយៈធ្វើមន្តអាគម ដែលមានប័ណ្តធានានិងបាន ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានស្គាល់ លោកគ្រូ អគ្គីនេត្រ ហើយមានខ្លះជឿជាក់ និងខ្លះទៀតធ្លាប់អស់សំណើច ដោយមិនជឿនិងការ អួតអាង របស់លោកគ្រូហោរាម្នាក់នេះ។ក្រោយល្បីល្បាញ ទាំងខាងមន្តអាគម ផង ទាំងខាងជេផង គ្រូអគ្គីនេត្រ ស្រាប់តែបាត់មុខអស់មួយរយៈ តែនាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំងទៀតនោះ ត្រង់ថា គ្រូហោរាម្នាក់ ល្បីខាងមន្តអាគមប៉ុណ្ណឹងដែរ បែជាត្រូវសមត្ថិកិច្ចឃាត់ខ្លួន ដូចជាពាក្យចាស់ពោរថា ចេះពេករឡេះក្បាច់ របស់គ្រូអគ្គីនេត្រ គឺត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០១៧ពីបទជួញដូរគ្រឿងញៀនទៅវិញនឹងបញ្ជូនទៅតុលា ការ ដើម្បីបន្តនិតិវិធីច្បាប់៕

 

 

 

Leave a Reply

(*) Required, Your email will not be published