ចៅអធិការវត្ត សប្បាយភ្លើតភ្លើន ដោះស្បង់ចីពរ ចូលច្រៀងខារ៉ាអូខេ បាបកម្ម ព្រះមិនជួយ…. បើករថយន្ត ចេញពីហាងខារ៉ាអូខេ បុកបង្គោលភ្លើង រួចធ្លាក់ចូលស្រះ ស្លាប់ និងរបួស៤នាក់ នៅខេត្តស្វាយរៀង

, , Leave a comment

ខេត្តស្វាយរៀង ៖ សេចក្តីរាយកាណ៍បានអោយដឹងថា កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧វេលាម៉ោងវេលាម៉ោង៣ទៀបភ្លឺ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតា បឹបសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀងរថយន្ត១គ្រឿង បើកលឿនដូចហោះបាន បុកបង្គោលភ្លើងហើយក្រឡាប់ ហើយធ្លាក់ចូលទឹកស្រះ ខាងមុខសាលា មឋមសិក្សាហ៊ុនសែន បណ្តាលអោយមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់-ស្រាល ដែលគេស្គាល់ថា ជាបុគ្គលសង្ឃ ជាចៅអធិការវត្ត ភ្លើតភ្លើន ចង់សប្បាយ ដោយនាំគ្នាដោះស្បង់ ចីពរប្ដូរពាក់ស៊ីវិល រួចធ្វើដំណើរតាមរថយន្តចូលហាងខារ៉ាអូខេ នៅក្រុងបាវិត រហូតដល់ទាបភ្លឺទើបត្រលប់ចូលវត្តស្រាប់ ជួបគ្រោះថ្នាក់បែបនេះ។

ប្រភពដឹងថា មុនកើតហេតុមានរថយន្តម៉ាកCAMRYពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ2C 5920 បើកបរដោយឈ្មោះ គីម ហ៊ា អាយុ-ព្រះជន្ម៣៥ឆ្នាំ ជាចៅ អធិការវត្តគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ស្លៀកពាក់ស៊ីវិល និង ព្រះនាម ស៊ឹម ភុន ព្រះជន្ម៣៤ ឆ្នាំ ជាចៅអធិការវត្ត ក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ស្លៀកពាក់ស៊ីវិល ។ និងអ្នករួមដំណើរ04នាក់ផ្សេងទៀតមុខរបរកសិករ់មានទីលំនៅភូមិបុស្សលាវឃុំបុស្សលាវស្រុកក្រចេះខេត្តក្រចេះ។ បើករថយន្តដូចហោះ ចេញ ពីហាងខារ៉ាអូខេមួយ នៅក្រុងបាវិត ប្រញាប់ទៅវត្តព្រោះជិតភ្លឺខ្លាចពលរដ្ឋឃើញដឹង ស្រាប់ដល់កន្លែងកើតហេតុរថយន្តបុកបង្គោលភ្លើងហើយធ្លាក់ចូលទឹកស្រះបណ្តាលអោយ ឈ្មោះ គីម ហ៊ា អាយុ-ព្រះជន្ម៣៥ឆ្នាំ ជាចៅអធិការវត្តគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ស្លៀកពាក់ស៊ីវិលជាអ្នកបើកបរស្លាប់ និងរងរបួស៤នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ប្រគល់អ្នកស្លាប់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស កំពុងព្យាបាលនៅមន្ទីរសំរាកព្យាបាលផាសុភាព ២បាវិត។ រីឯវត្ថុតាងរថយន្តសមត្ថកិច្ចយើង កំពុងស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

 

Leave a Reply

(*) Required, Your email will not be published