សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​ផ្លូវ​៦០​ម៉ែត្រ នា​ព្រឹក​ថ្ងៃនេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅលើ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ប្រាប់​ឱ្យដឹងថា កម្មករ កម្មការិនី​ទាំងនោះ មាន​ចំនួន​សរុប​ជាង​១៣០០០​នាក់ មកពី​រោងចក្រ​ចំនួន​១៧ ដែលមាន​មូលដ្ឋាន​នៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាននិងកំពុង​ដាក់ចេញ​នូវ​យុទ្ធនា​ការចុះ​ជួប​សួរសុខទុក្ខ​កម្មករ​នៅតាម​រោងចក្រ នៅ​ទូទាំងប្រទេស ដោយ​កំណត់​យក​ថ្ងៃ​ពុធ ជួប​កម្មករ តាម​រោងចក្រ និង​កំណត់​យក​ថ្ងៃអាទិត្យ ដើម្បី​ជួប​កម្មករ នៅ​កោះ​ពេជ្រ​៕


 

Leave a Reply

(*) Required, Your email will not be published