សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ក្នុង​ខេត្តស្ទឹងត្រែង​

, , Leave a comment

រាជធានី​ភ្នំពេញ : សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតនៅក្នុង​ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ក្នុង​ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត ក្នុងនោះ​ក៏មាន​ផ្នែក​ឯកជន​ផងដែរ​។ ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នេះ រៀបចំឡើង​ដោយ​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរខេត្ត​ស្ទឹងត្រែង និង​ក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd​។​

 

​គួរ​បញ្ជាក់ថា គ​ម្រា​ង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ មាន​អានុភាព​៤០០​មេ​ហ្គា​វ៉ា​ត់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការ​វិនិយោគ និង​សាងសង់ ដែលមាន​ក្រុមហ៊ុន​រួម​ទុន ចំនួន​៣​មាន​៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy នៃ​ប្រទេស​ចិន ៥១​ភាគរយ ជា​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ នៃ​ក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group នៃ​ប្រទេស​កម្ពុជា ៣៩​ភាគរយ​។ ៣៖ ក្រុមហ៊ុន EVN International នៃ​ប្រទេស​វៀតណាម មាន​១០​ភាគរយ​។​

 

​យោងតាម​កិច្ចសន្យា​នៃ​ការវិនិយោគ រដ្ឋាភិបាល​អាច​ទទួល​ចំណូល​ពី​ការយកពន្ធ​លក់​ថាមពល​អគ្គិសនី​ក្នុង​រយៈពេល ៤០ ឆ្នាំ​នៃ​កិច្ចសន្យា​វិនិយោគ​តាម​ប្រព័ន្ធ​សាងសង់ អាជីវកម្ម ផ្ទេរ (Build Operate and Transfer-BOT)​។​តាមរយៈ​ទំនប់​វា​រី​អគ្គិសនី​នេះ ថាមពល​អគ្គិសនី​ប្រមាណ ២៣០ គីឡូវ៉ុល​នឹង​អូស តាម​បណ្តាញ​ជាតិ​មក​ភ្នំពេញ​ដើម្បី​បែងចែក​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​៕

 

Leave a Reply

(*) Required, Your email will not be published