អង្គរក្ស​ស្បែកជើង

, , Leave a comment

1

​រាជធានី​ភ្នំពេញ : ក្នុងឱកាស​បុណ្យទាន​ម្ដងៗ​ដូចជា​ចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ប្រពៃណីជាតិ​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត​ប្រារព្ធ​ពិធី​នានា​នៅឯ​ទីវ​ត្ត អារាម ជាពិសេស​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ដ៏​សម្រាប់​ព្រះពុទ្ធសាសនា ហើយដោយ​ឡែក​ក្នុងឱកាស​ទាំងនោះ​គឺ​សម្បូរ​ជនទីទាល់ក្រ​ជាច្រើន បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ចាំ​ការបរិច្ចាគ​ទាន​ពី​អ្នក​ធ្វើបុណ្យ ទាំងឡាយ​។​

​ជាក់ស្ដែង​ក្នុង​រូបភាព​នេះ​បាន​បង្ហាញ​ពី​​សកម្មភាព​​អង្គុយចាំ​យាម​ស្បែកជើង​ឲ្យ​ឧបាសក​និង​ឧបាសិកា ដែល​បានមក​សាង​បុណ្យ​កុសល​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ចូលទៅ​អុជ​ធូប ថ្វាយ​ចង្ហាន់ រាប់បាត្រ និង​ស្រង់​ព្រះ​ជាដើម​។ ទាំងនេះ​ជាការ​រក​កម្រៃ​បន្តិចបន្តួច ពី​ការបរិច្ចាគ​ទាន​របស់​ប្រជាពលរដ្ឋ ដែល​បានធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ជីដូន​ជីតា និង​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅហើយនោះ​។​

​ប៉ុន្តែចំពោះ​ការធ្វើ​បុណ្យ​ឧទ្ទិស​ជូន​ដូង​ព្រលឹង គ្រាន់តែ​ជាការ​ប្រារព្ធ​ពិធី​បង្គ្រប់កិច្ច និង​ជា​បុណ្យប្រពៃណី​ទំនៀមទម្លាប់​របស់​ដូនតា​ខ្មែរ​ប៉ុណ្ណោះ ដែល​ក្នុង​ផ្នត់គំនិត​ទាំងនេះ​ គឺ​ចង់​ឲ្យ​កូន​ខ្មែរ​ចេះ​ធ្វើបុណ្យ​សាងកុសល ដូច្នេះ​ចំពោះ​ការធ្វើ​បុណ្យ​ជាមួយ​ជនក្រីក្រ ក៏​ជាការ​សាង​អំពើ​ល្អ​ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​ធ្វើ​ផងដែរ ព្រោះ​សកម្មភាព​ទាំងនេះ​ជាការ​សន្សំ​កុសល ក្នុង​បច្ចុប្បន្នភាព​ដែល​អាចជួយ​ដល់​សង្គមជាតិ​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​៕

13 14

 

Leave a Reply

(*) Required, Your email will not be published