លោកផ្កាយ២ សោម សោភ័ណ្ឌ បានលិខិតបង្គាប់ការទៅបង្ក្រាបបទល្មើស បែរជាឆ្លៀតប្រមូលលុយពីអ្នករកស៊ី តាមបែបពុករលួយ

, , Leave a comment

រាជធានីភ្នំពេញ ៖ តាមប្រភពបានអោយដឹងថា អ្នករកស៊ីជាច្រើននៅតាមបណ្តាលខេត្ត មួយចំនួនបានត្អួងត្អែរ ពីការដែលមានមន្ត្រីមួយក្រុម បានដើរជំរិត​ទារ​លុយ​ពី​អ្នក​ដឹក​ទំនិញ​តាម​រថយន្ត ​យ៉ាង​​​​​​​​​​អណា​ធិ​ប​តេ​យ្យ និងមិនមាន ការចេញបង្កាន់ដៃបង់ប្រាក់ឡើយ។

 

ប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាការការដើរគៀបពលរដ្ឋអ្នករកស៊ីយក លុយទាំងនោះគឺមានលោក ឧត្តមសេនីយ៍ទោ សោម សោភ័ណ្ឌ ជាអ្នកនៅពីក្រោយខ្នង ដែលត្រូវបានគេស្គាល់ថា ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ។

លោកឧត្តមសេនីយ៍ទោ សោម សោភ័ណ្ឌ បានទទួលលិខិតបង្គាប់ការ ពីសំណាក់ថ្នាក់ដឹកនាំ ឲ្យទៅបំពេញបេសកកម្មការងារបន្ត ផែនការសកម្មភាព លេខ០១ផក. ចុះថ្ងៃទី០១កុម្ភៈ ២០១៦ របស់គណៈកម្មការស្តីពីវិធានការបង្កើនប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាង សង់សំណង់ និងប៉ុស្តិ៍អណា​ធិ​ប​តេ​យ្យនានា នៅតាមបណ្តាខេត្តដូចជា ស្ទឹង ត្រែង, មណ្ឌលគីរី, រតនៈគីរី, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, កណ្តាល, តាកែវ ចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើយោងតាមលិខិត បង្គាប់ការចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ចុះហត្ថលេខា ដោយនាយឧត្តមសេនីយ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណះកម្មការ។

ក្នុងលិខិតបង្គាប់ការ បានបង្គាប់ឲ្យលោក សោម សោភ័ណ្ឌ អនុវត្តក្នុងបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ការ បង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្តិ៍អណា​ធិ​ប​តេ​យ្យនានា ប៉ុន្តែលោក សោម សោភ័ណ្ឌ បែជាឆ្លៀតឳកាសដើរគៀបអ្នករកស៊ីយកលុយទៅវិញ ដោយចោទប្រជាពលរដ្ឋខ្លះ នោះរកស៊ីបទល្មើសផ្សេងៗ។

តាមប្រភពពអ្នកដឹងរឿងនិយាយថាឥឡូវនេះក្រុមរបស់លោកសោម សោភ័ណ្ឌ បានធ្វើឲ្យក្រុមអាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីតូចតាចមានការថ្នាំងថ្នាក់, ​ត្អូញត្អែរ​ ចង់ឲ្យមានទប់ស្កាត់ និង​លប់​បំបាត់​ប៉ុ​ស្ដ៍​ត្រូ​ត​ពិនិត្យ​តាម​ដងផ្លូវ​ដែលមិន​ប្រក្រតីបែបនេះ។

គេបាននិយាយថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទំនងជាពុំបានជ្រៀប ពីទង្វើត្រីងៀតឆ្លៀតពង របស់ក្រុមលោក សោម សោភណ្ឌ័ នេះទេ។ បើសម្តេចក្រឡាហោមដឹងមុខជាមិនទុកអោយក្រុមលោក សោម សោភ័ណ្ឌ ធ្វើព្យុះភ្លៀងតាមចិត្តដូច្នេះទេ ព្រោះទង្វើបែបនេះបំផ្លាញសន្លឹកឆ្នោតខ្លាំងណាស់.ណាមួយជិតដល់ពេលបោះឆ្នោតផង។ ជាពិសេសរឿងកុងត្រូលជជុះរឿងអាងស្បែក ដើរគៀបយកលុយពីប្រជាពលរដ្ឋ តូចតាចបែបនេះ វាហាក់ដូចជាប្រឆាំងនឹងការខិតខំប្រឹងប្រែងរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ខ្លាំងណាស់ ។ពោល គឺសម្តចថ្នាក់ដឹកនាំកំពូល ប្រឹង​សន្សំសន្លឹកឆ្នោត​ បែរជា​ក្រុមមន្ត្រីគ្រាប់ល្ពៅ ប្រឹងបំផ្លាញទៅវិញ..sic..។ អ្នកខ្លះនិយាយថា ក្រសួងមហាផ្ទៃ ចេញបេសសកកម្មអោយក្រុម សោម សោភ័ណ្ឌ ដូចចេញសែក អោយដើរបើកលុយតាមផ្លូវជាតិអ៊ីចឹង..៕

ករណីខាងលើ មិនអាចទាក់ទងការបំភ្លឺពីលោក សោម សោភ័ណ្ឌ បាននៅ ឡើយទេ ព្រោះមិនមានលេខទូរសព្ទ័ទំនាក់ទំនង៕

 

Leave a Reply

(*) Required, Your email will not be published