អ្នកនាំពាក្យ​ក្រសួងការបរទេស សោកស្តាយ សេចក្តីថ្លែងការណ៍ UN

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សម្តែង​ការខកចិត្ត ចំពោះ​សេចក្តីថ្លែងការណ៍​របស់ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​១១ ខែកញ្ញា​កន្លងទៅនេះ ដែល​បាន​វាយប្រហារ​មកលើ​វិធានការ​ផ្ទៃក្នុង របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

 

​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការបរទេស បាន​បញ្ជាក់ថា សេចក្តីថ្លែងការណ៍​រប​ស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ បាន​បង្កើតជា​ចម្ងល់​លើ​អភិក្រម​របស់ខ្លួន​ចំពោះ​នីតិរដ្ឋ ដែលជា​ផ្នែក​សំខាន់​នៃ​ស្ថាប័ន​ដ៏​គួរឱ្យ​គោរព​នេះ និង​ការគោរព​របស់គាត់​ចំពោះ​ឯករាជ្យភាព​របស់​តុលាការ​កម្ពុជា​។​

 

Leave a Reply

(*) Required, Your email will not be published