ភិន សុ​ដា​លី​ស លេង​ឈុត​ក្ដៅ​សាច់ ដើម្បី​ទាញ​ប្រជាប្រិយភាព​វិញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រោយ​រលាស់​ខ្លួន ក្លាយជា​អ្នក​មេម៉ាយ​ចាយ​សម្រស់​ហើយ​នោះ ថ្មីៗ​អ្នកនាង​ភិន សុ​ដា​លី​ស បន្ទាប់ពី​វិល​មក​ប្រឡូក​សិល្បៈ​វិញ​សម្ទុះ​នៃ​ភាព​លេចធ្លោ​ខ្លាំង តាមរយៈ​ការសម្ដែង​ឈុត​ក្ដៅ​សាច់​នៅក្នុង​ខ្សែភាពយន្ត​ភាគ​រឿង “​មន្ត​ស្នេហ៍​លេខា​” ខណៈដែល​រឿងនេះ​នឹងត្រូវ​បាន​ផលិតកម្ម​មហាហង្ស​ច្នៃ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ត្រៀម​ដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​នានា ក្នុងពេល​ឆាប់ៗ​នេះ​។​

 

​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក អ៊ិន សុ​ភិន បាន​ថ្លែង​ឲ្យ​ដឹងថា រឿង “​មន្ត​ស្នេហ៍​លេខា​” ជា​ភាពយន្ត​បែប​មនោសញ្ចេតនា​ស្នេហា​ទាន់សម័យ និង​មាន​ទាំង​ឈុត​ស្នេហា​រោលរាល ក្ដៅ​សាច់​ផងដែរ​។ លោក​ថា បើទោះជា​រឿងនេះ​បានដាក់​បញ្ចាំង​នៅតាម​ស្ថានីយទូរទស្សន៍​រួចហើយ​ក្ដី​តែ​លោក​មាន​ជំនឿ​ចិត្ត​ថា ពេល​ដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​នានា ចាប់ពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខនេះ​នឹង​ទាញ​បានការ​គាំទ្រ​បន្ថែមទៀត​។ ត្បិត​អី​ឈុត​ឆាក​ខុសប្លែក​ពីគ្នា​ដែល​ក្រុម​ផលិតករ​មហាហង្ស​បាន​សម្រិតសម្រាំង​និង​កាត់​ទុក​ដាច់ដោយឡែក​សម្រាប់​ដា​ក់​បញ្ចាំង​នៅតាម​រោង​។​

 

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​អ្នកនាង ភិន សុ​ដា​លី​ស ហ៊ាន​សម្ដែង​ឈុត​ក្ដៅ​សាច់ ស្នេហា​រោលរាល ជាមួយ​តួ​ប្រុស​មាន​ទាំង​ឈុត​ឆាក​ឱបថើប និង​ប៊ឺ​តមាត់​ជាដើម​។ ពោលគឺ​សុ​ដា​លី​ស ហាក់​មិន​ខ្លាចញញើត​នឹង​ឈុត​ទាំង​នោះទេ​ក្រោយពេល​ក្លាយជា​អ្នក​មេម៉ាយ​ក្ដៅ​ស្រួយ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​នាង​ជាខ្លាំង​ស្រប​ពេលដែល​ទីផ្សារ​សិល្បៈ​របស់​នាង​កំពុងតែ​កម្រើក​ឡើងជា​ថ្មី​។​

 

​គួរបញ្ជាក់​ថា​រឿង​”​មន្ត​ស្នេហ៍​លេខា​”​និង​ត្រៀម​ដាក់បញ្ចាំ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៨ ខែកញ្ញា តទៅ​ជាមួយនិង​ការរំពឹង​ថា នឹងមាន​អ្នកចូលរួម​ទស្សនា​ច្រើន​កុះករ​៕


 

Leave a Reply

(*) Required, Your email will not be published