តារាចម្រៀង ណយ វ៉ាន់ណេត ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្តបុកជាមួយម៉ូតូ ស្លាប់ម្នាក់ និងរបួសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៤

, , Leave a comment

ខេត្តព្រះសីហនុ ៖  នៅម៉ោងប្រមាណ៨យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ តារាចម្រៀង លោក ណយ វ៉ាន់ណេត បានជួបគ្រោះចរាចរណ៍ ដោយបើករថយន្តបានបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរបួស។ នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចប៉ូលីសប្រាប់ថា មុនកើតហេតុគេឃើញ លោកណយ  វ៉ាន់ណេត ជិះរថយន្ត​កាម៉ារីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ២AD-០១២០ ជិះគ្នា៦នាក់ (ទាំងអ្នកបើកបរ) ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ​ បានបុកប៉ះជាមួយម៉ូតូម៉ាក​ MSX ជិះគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់ គោលដៅបញ្ច្រាសទិសគ្នា។បណ្តាលអោយ អ្នក​បើក​ម៉តូ​ឈ្មោះ​ ផុន​ ប៊ុន​លាភ​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ របួសធ្ងន់​ បាក់ជើងទាំងពីរ​ និងអ្នករួមដំណើរជិះពីក្រោយ​ ឈ្មោះ​ ណោ​ ស្រីនាង​ ភេទស្រី​ អាយុ​ ២០ឆ្នាំ​ បានស្លាប់​នៅនឹងកន្លែងកើតហេតុ​។ ជនរងគ្រោះទាំង​ពីរ​រស់នៅភូមិថី្ម​ ឃុំកំពង់សិលា​ ស្រុក​កំពង់​សិលា​ ខេត្តព្រះ​សីហនុ​ មានមុខរបរ​ធ្វើការ​នៅ​រោងចក្រ​តំបន់សេដ្ឋកិច្ចពិសេស​ឃុំបិតត្រាំងខេត្តព្រះសីហនុ ។

ដោយឡែកតារាចម្រៀងជើងចាស់លោក ណយ វ៉ាន់ណេត ភេទប្រុស អាយុ ៥៩ឆ្នាំ ដែលរួមដំណើរក្នុងរថយន្តនេះរងរបួសធ្ងន់ ក្រៅពីនោះមិនមានការរងគ្រោះធ្ងន់ធ្ងរទេ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ជួយអន្តរាគមន៍យកអ្នករងរបួសទៅសង្គ្រោះនៅមនី្ទរពេទ្យបង្អែកស្រុកស្រែអំបិល ។ ចំណែកសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯវត្ថុតាង រថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីចំណាត់ការនិតិវិធីបន្ត៕

 

Leave a Reply

(*) Required, Your email will not be published