ឃាត់ខ្លួន លី ចាំង​ស៊ុ​ក (LEE CHANGSUK) អគ្គនាយក​កាស៊ីណូ ​ FORTUNA ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់២៥ម៉ឺន​ដុល្លារ ខេត្ត​ព្រះសីហនុ

, , Leave a comment

ខេត្តព្រះសីហនុ ៖ នៅ​រសៀល​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ជា​អគ្គនាយក​កាស៊ីណូ​ហ្វ​ជូ​ណា ដែល​ពាក់ព័ន្ធ​ករណី ឆបោក​ប្រាក់​ចំនួន២៥ម៉ឺន​ដុល្លារ  ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​មួយកន្លែង ជិត​អូ​តែ​ល៧ជាន់ ក្រុងព្រះសីហនុ។

ជនជាតិ​កូរ៉េ​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួន​នេះ ឈ្មោះ លី ចាំង​ស៊ុ​ក អាយុ៥៦ឆ្នាំ មុខរបរ​អគ្គនាយក​កាស៊ីណូ ហ្វ​ជី​ណា (FORTUNA)។

យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​ក្រោម​បទចោទប្រកាន់ រំលោភ​ទំនុកចិត្ត និង​ក្លែងបន្លំ ប្រព្រឹត្តទៅ​សណ្ឋាគារ និង​កាស៊ីណូ​ហ្វ​ជូ​ណា នៅ​ផ្លូវ​លេខ២ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់​អំ​ឡុ​វ​ឆ្នាំ២០១។

ក្រោយ​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​រូបនេះ ត្រូវបាន​បញ្ជូនទៅ​តុលាការភ្លាមៗ ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់៕

 

 

Leave a Reply

(*) Required, Your email will not be published