រាជធានីភ្នំពេញ ៖ ឆាកជីវិតរបស់មនុស្សមានគ្រប់រស់ជាតិណាស់ មានអ្នកខ្លះសប្បាយរីករាយ ជាមួយក្រុមគ្រួសារដ៏កក់ក្តៅ ចំណែកឯអ្នកខ្លះទៀតចាកឆ្ងាយពីស្រុកកំណើត របស់ខ្លួន ដើម្បីប្រកបអាជីបដើម្បីចិញ្ចឹមជីវិតខ្លួន និងក្រុមគ្រួសារសឹងតែរកពេលមកលេងស្រុកក៏គ្មានផងនេះគឺជាជីវិត បើសិន ជាយើងមិនរក គឺអាចដាច់ពោះស្លាប់បាន។
មិនតែប៉ុណ្ណោះនៅមានរឿងគួរឲ្យអាសូរមួយទៀត ដែលទើបបានប្អូនស្រីម្នាក់ឈ្មោះ Samphors Mini រៀបរាប់នូវបងប្រុសដ៏កំសត់របស់គាត់ដែលបានស្លាប់នៅស្រុកគេតែមិនអាចយកសាក សពមកធ្វើបុណ្យបាន ពេលបានស្តាប់ហើយ ពិតជាអាសូរណាស់។ ហើយក្នុងនោះដែរប្អូនស្រីបានរៀបរាប់បន្ថែមទៀតថា គួរបញ្ជាក់ផងដែរថា បងប្រុសដែលបានស្លាប់នេះគឺគាត់បានជួប គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសភូមា នេះជាការបញ្ជាក់ពីប្អូនស្រីបង្កើតរបស់គាត់ដែលមានឈ្មោះខាងលើនេះ ហើយអ្វីដែលគួរឲ្យកំសត់បំផុតនោះ ប្រពន្ធកូននៅប្រទេសកម្ពុជាមានការ សោកស្តាយបំផុត ដែលមិនបានឃើញសាកសពជាលើកចុងក្រោយ ៕


