សព្វាវុធ​ទំនើបៗ ទុក​ការពារ​ជូន​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ​

, , Leave a comment

​ខេត្តកណ្តាល : ជាការ​ឆ្លើយតប​នឹង​ការលើកឡើង និង​ចោទ​ជា​សំណួរ ពាក់ព័ន្ធ​សព្វាវុធ​ទំនើបៗ រថក្រោះ​ដែលមាន​៥០​គ្រឿង នៅក្នុង​ទីបញ្ជាការដ្ឋាន អង្គរក្ស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុង​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កង​យោធ ពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បានបញ្ជាក់​ត្រឡប់​ទៅវិញ​ថា រថក្រោះ​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស មិន​មែនមាន​ត្រឹមតែ​៥០​គ្រឿង​នោះទេ គឺមាន​រហូតដល់​១០០​គ្រឿង​ឯណោះ ហើយ​សព្វាវុធ​ទំនើបៗ ទាំងអស់នេះ ទុក​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ជូន​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រជាជន​ទូទាំងប្រទេស មិនមែន​ទុក​ធ្វើសង្គ្រាម​នោះទេ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ថ្លែង​ក្នុង​ខួប​លើក​ទី​៩​ឆ្នាំ (៤ កញ្ញា ២០០៩-៤ កញ្ញា ២០១៧) នៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ដោយបាន​បញ្ជាក់ ដោយ​សង្កត់ធ្ងន់ថា ៖ ទីបញ្ជាការដ្ឋាន​អង្គរក្ស ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នោះ សព្វាវុធ​ទំនើបៗ ដែលមាន​ការបំពាក់​នេះ បើ​មិន​យកមក​បង្ហាញ តើ​យក​នង្គ័ល​មក​តាំង ឬ​យ៉ាងម៉េច​?​។​

 

​មេបញ្ជាការ​កង​អង្គរក្ស​រូបនេះ​បាន​បញ្ជាក់ថា ក្នុងនាម​ជា​អង្គរក្ស បើ​មិន​ការពារ រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​នាយករដ្ឋមន្ដ្រី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ តើ​ឲ្យ​ការពារ​អ្វី​ទៅវិញ​?​។​

 

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បានប្រកាស​ជាថ្មី​ម្ដង​ទៀតថា បញ្ជាការដ្ឋាន​អង្គរក្ស សូម​ប្រកាស​បូជាជីវិត ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ដើរ​តាម​គោល នយោបាយ​ដឹកនាំ​ប្រទេស​របស់​សម្ដេច លើ​ការរក្សា​សន្ដិភាព ការអភិវឌ្ឍន៍​ឲ្យ​រីកចម្រើន រហូតមកដល់​ពេលនេះ ហើយ​ប្រកាស​គាំទ្រ​បេក្ខភាព សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គ្រប់​អាណត្តិ​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ដៀង សារុន មេបញ្ជាការរង នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុយ ពិសិដ្ឋ បាន​ឡើង​ថ្លែង​សុន្ទរកថា និង​អាន​របាយការណ៍ ពី​ប្រវត្តិ​នៃ​ការចាប់ផ្ដើម​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស និង​លទ្ធផល​ការងារ នាពេល​កន្លងទៅ រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ក្នុង​ខួប​លើក​ទី​៩​ឆ្នាំ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០០៩ – ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ នៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​។​

 

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ក៏បាន​ប្រកាសថា ៖ កងកម្លាំង​អង្គរក្ស​ដែលមាន​បំពាក់​យុទ្ធ​ភ័​ណ្ឌ​ទំនើបៗ សព្វាវុធ​ទំនើបៗ ដែល​ទាំងអស់នេះ ដើម្បី​ការពារ សន្ដិសុខ សុវត្ថិភាព ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុមគ្រួសារ ក៏ដូចជា​ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់​ជូន ប្រជាពលរដ្ឋ ទូទាំង​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស និង​ការ​ចល័ត​ទ័ព ទៅគ្រប់​សមរភូមិ និង​តាម​មូលដ្ឋាន​ផ្សេង ក្រោម​ការបញ្ជា​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន​។​

 

​បន្ថែម​ពីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ដៀង សារុន បានប្រកាស​ទៅកាន់​កងកម្លាំង​អង្គរក្ស​ទាំងអស់​ថា បញ្ជាការដ្ឋាន​អង្គរក្ស សូម​ប្រកាស​ពី​ការបូជា​ជីវិត ការពារ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ដើរ​តាម​គោលនយោបាយ ដឹកនាំ​ប្រទេស​របស់​សម្ដេច​លើ​ការរក្សា​សន្ដិភាព ការអភិវឌ្ឍន៍​ឲ្យ​រីកចម្រើន​រហូតមកដល់​ពេលនេះ​។ ជាមួយគ្នានេះ មេបញ្ជាការរង​រូបនេះ បានប្រកាស​ខ្លាំងៗ​ថា បញ្ជាការដ្ឋាន​អង្គរក្ស សូម​ប្រកាស​គាំទ្រ បេក្ខភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី សម្រាប់​អាណត្តិ​ក្រោយនេះ និង​បន្ដទៅ​អាណត្តិ​មុខ​ទៀត​៕

 

Leave a Reply

(*) Required, Your email will not be published