ឥទ្ធិពល​ភ្លើង​ប្រច័ណ្ឌ​! ប្ដី​ចិត្តកំណាច​អា​-​ក​សម្លាប់​ប្រពន្ធ រួច​កាប់​ខ្លួនឯង​តាម​ក្រោយ នៅ​ក្រុង​បាត់ដំបង​

, , Leave a comment

​ខេត្តបាត់ដំបង : ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ និង​ញៀន​ថ្នាំ​ផង​ប្តី​បាន​ប្រើ​កាំបិត​បុ័ងតោ កាប់​ទៅលើ​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម បន្ទាប់មក​បុរស​ជា​ប្តី​បាន​យក​កាំបិត​អារ​.​ក​ខ្លួនឯង​គ្រាន់តែ​របួសធ្ងន់ ។​ហេតុការណ៍​គួរ​ឳ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមទី​២២​ភូមិ​ច្រាប ក្រសាំង​សង្កាត់​វត្ត​គរ​ក្រុង​/​ខេត្តបាត់ដំបង​កាលពី​នៅវេលា​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៧​។​

​ប្រភពពី​នគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ប្រពន្ធ​ដែល​ស្លាប់​មានឈ្មោះ ឌុ​ង សា​វ័ន អាយុ​២៧​ឆ្នាំ​។​ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ស្រ៊ុន គឹម​ជូ អាយុ​៣៣​ឆ្នាំ មុខរបរ​កាប់​ជ្រូក​លក់ ទីលំនៅ​ក្រុមទី​២២ ភូមិ​ច្រាប​ក្រសាំង ក្រុង​-​ខេត្តបាត់ដំបង​(​របួសធ្ងន់​ត្រ​ង់ក​ខាងមុខ និង​ក្រោយ​)​ត្រូវបាន​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​( មន្ទីរពេទ្យ​ភូមិភាគ​៥​ខេត្តបាត់ដំបង​)​។​

​បើតាម​សម្តី​អ្នកជិតខាង​មក​បញ្ជាក់ថា​មូលហេតុ ដែល​នាំ​ឲ្យ​បុរស​ជា​ប្តី​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត​បុ័ងតោ​(​កាំបិត កាប់​ជ្រូក​)​បណ្តាល​ឲ្យ​ស្លាប់​ដោយសារតែ​ប្រ​ច័​ណ្ទ​ប្រពន្ធ និង​ញៀន​ថ្នាំ។ មុនពេល​កើតហេតុ​ប្តី​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​យ៉ាង​តឹង​ស​សៃ .​ក​។ បន្ទាប់មក​បុរស​ជា​ប្តី​បាន​យក​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​នៅ​និង​ផ្ទះ​តែម្តង​។ កន្លងទៅ​ជនសង្ស័យ​ជា​ប្តី​ធ្លាប់ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​ផងដែរ​។

​សាកសព​ក្រោយពេល​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ដាក់​កម្លាំង​យាម​នៅ​មន្ទីរពេទ្យ ពេលណា​ដឹងខ្លួន​នឹង​យកមក​សួរនាំ​។ ករណី​ខាងលើនេះ​កម្លាំង នគរបាល​ជំនាញ​កំពុងដំណើរការ​តាម​នីតិវិធី​៕

 

Leave a Reply

(*) Required, Your email will not be published