តារា​លក់​ឡេ​អន​ឡាញ​ល្បី​រៀបការ​ខែក្រោយ ចាប់ខ្លួន​ព្រោះ​ពី​រឿង​កាច់​កុង​រកស៊ី​ជាមួយ​អ្នកធំ​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​លក់​ឡេ​អន​ឡាញ​ដែល​ទើបត្រូវ​ប៉ូលិស​ចាប់​ហើយ​ដោះលែង​ឈ្មោះ រី​យ៉ា (Love Riya) ធ្លាយ​ដំណឹង​ថា ការចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃនោះ គឺ​ដោយសារ​នាង​បាន​ប៉ះពាល់​ពាក្យសម្តី​ជាមួយ​អ្នកធំ​ម្នាក់​ដែល​រកស៊ី​មុខរបរ​ដូចគ្នានេះ ដូច្នេះ​ទើប​ប៉ុន្មាន​ថ្ងៃក្រោយ​ទើប​មក​ការ​ចុះមក​ចាប់ខ្លួន​តែម្តង​។​

 

​យ៉ាង​ក្រោយ​ការចាប់ខ្លួន​នេះ លោក ឌួង ឆាយ បាន​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​តុលាការ ដោយ​សម្អាងថា មានរឿង​ក្តី​ធំៗ​ច្រើនណាស់​រង់ចាំ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ មិនមែន​មករ​វល់​តែ​រឿងក្តី​តូចតាច​បែបនេះ​ទេ ហើយ​ម្យ៉ាង​ស្ត្រី​លក់​ឡេ​ខាងលើ​ក៏​មិន​បានធ្វើ​ខុសច្បាប់ ឬ​ឲ្យ​អ្នកណា​មាន​បញ្ហា​សុខភាព​ដែរ​។ លោក​បន្ថែមថា គួរ​គ្រាន់តែ​យកទៅ​ណែនាំ មិនមែន​ចាប់​ភ្លាម ដាក់គុក​ភ្លាម​នោះទេ​។​

 

​ចំណែក​លោក​លោក ផែង វណ្ណៈ ដែលជា​មន្ត្រីរាជការ​ដ៏​ល្បីឈ្មោះ​មួយរូប ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ក៏​បញ្ចេញ​ទស្សនៈ​ស្រដៀង​គ្នា​នេះដែរ ដោយ​លោក​ថា អ្នកលក់​ឡេ​ឈ្មោះ​រី​យ៉ា​នោះ​ពុំ​បានធ្វើ​អី​ខុស​ទេ ព្រោះ​នាង​មិនទាន់បាន​លាយ​ឡេ​ធ្វើ​ឲ្យ​អតិថិជន​រង​ប្រតិកម្ម​ស្បែក​នៅឡើយ​ដែរ សមត្ថកិច្ច​គួរ​គិត​ធ្វើ​រឿង​ណា ឲ្យ​បាន​ប្រយោជន៍​ជាង​នេះ​ល្អ​ជាង​។​

 

​ប៉ុន្តែ​បើតាម​លួច​បង្ហើប​ពី​មិត្ត​ភ័ក្តិ​របស់ រី​យ៉ា ដែលមាន​គម្រោង​នឹង​រៀបការ​ខែក្រោយ​នេះ ការ​មានរឿង​រហូតដល់​ចាប់ខ្លួន​នេះ ព្រោះតែ​នាង​ធ្លាប់មាន​បញ្ហា​កាច់​កុង​ជាមួយ​ប្រពន្ធ​អ្នកធំ​ម្នាក់ ដែល​បាន​រកស៊ី​មុខរបរ​ដូចគ្នា ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​ក៏​កើតឡើង​ប៉ូលិស​ចុះ​ចាប់​ដល់​កន្លែង​តែម្តង​៕






 

Leave a Reply

(*) Required, Your email will not be published