ខឹង​មាន​សង្សារ​ថ្មី ចូល​វាយ​រួច​ចាក់សោរ​បង្ខាំង​ទុក និង​នាំ​បក្ខពួក​១០​នាក់ ចាំ​កាប់សម្លាប់ កម្លាំង​នគរបាល​បើក​ប្រតិបត្តិ​ការបង្ក្រាប ចាប់បាន​៣​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : នារី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់​មាន​សង្សារ​ម្នាក់​ហើយ​លួច​ទាក់ទង​សង្សារ​ថ្មី​ម្នាក់ទៀត​ធ្វើ​ឲ្យ​សង្សារ​ចាស់​ខឹង​គំរាមកំហែង​រក​សម្លាប់​ចោល​ព្រមទាំង​នាំ​បក្សពួក​១០​នាក់មក​ចាំ​កាប់សម្លាប់​សង្សារ​ថ្មី និង​ចាក់សោ​បង្ខាំង​ទុក​ក្នុង​បន្ទប់​ជួល​ធ្វើ​ឲ្យ​នារី​រងគ្រោះ​ភ័យ​ប៉ុនប៉ង​ចង​.​ក​សម្លាប់ខ្លួន និង​លេបថ្នាំ​ធ្វើអត្តឃាត​សន្លប់​ស្តូកស្តឹង បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ជនរងគ្រោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ទេ​សន្លប់​ស្តូកស្តឹង អាយុ​ជាង​២០​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។ ចំណែក​បក្ខពួក​ជនសង្ស័យ​ឃាត់ខ្លួន​បាន​៣​នាក់​មាន​ទី​១-​ឈ្មោះ ព្រាប ណុ​យ អាយុ​២៣​ឆ្នាំ មុខរបរ​បើករថយន្ត ជា​អ្នក​កាន់​ដាវ​, ទី​២-​ឈ្មោះ ហម អេ អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ​, ទី​៣-​ឈ្មោះ វ៉េ​ត វ៉ៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់​សាច់ជ្រូក រីឯ​ជនដៃដល់​ដែលជា​សង្សារ​របស់​នារី​រងគ្រោះ​គ្រាន់តែ​ស្គាល់​ថា​ឈ្មោះ ម៉ាប់​។​

 

​តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​ផ្ទះជួល​បាន​និយាយថា មុនពេល​កើតហេតុ​ប្រមាណ​ជាង​មួយខែ​មុន​នារី​រងគ្រោះ​ខាងលើ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនដៃដល់​(​ឈ្មោះ ម៉ាប់​) និង​បាន​មកលេង​នៅ​បន្ទប់​ជួល​របស់​នារី​រងគ្រោះ​ហើយ​គាត់​ឃើញ​បុរស​ខាងលើ​មិនដែល​ស្គាល់ និង​មាន​សភាព​មិនសូវ​ស្រួល​បង្ក​ភាពមិនប្រក្រតី​នៅ​ផ្ទះជួល​របស់គាត់​ក៏​បំរុង​ហៅ​សមត្ថកិច្ច​ឃាត់​ដែរ​តែ​នារី​រងគ្រោះ​ខាងលើ​ដោយ​និយាយថា ឃាត់​អី​គាត់​ជាស​ង្សា​របស់ខ្ញុំ​តើ ទើប​គាត់​មិនបាន​ប្តឹង​ទេ ។ លុះ​នៅវេលា​ម៉ោង​៦​ល្ងាច​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនបង្ក​ឈ្មោះ ម៉ាប់ មានទំនាស់​នឹង​នារី​រងគ្រោះ​សង្ស័យ​រឿង​ប្រចណ្ឌ​បាន​បោក​ទូរស័ព្ទ​អស់​មួយគ្រឿង ។ បន្ទាប់មក​ជនដៃដល់​បាន​ចេញទៅ​បាត់​ដោយ​ឃើញ​បន្ទប់​ចាក់សោ​ពី​ខាងក្រៅ​ស្មានថា មិនមាន​មនុស្ស ។ លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​អ្នក​នៅ​ជិត​បន្ទប់​កើតហេតុ​បាន​ប្តឹង​សមត្ថកិច្ច​ថា នារី​រងគ្រោះ​ត្រូវគេ​បង្ខាំង​នៅក្នុង​បន្ទប់​ហើយ​មិនបាន​ដឹងថា មាន​បក្ខពួក​ជនដៃដល់​គំរាម​សម្លាប់​នារី​រងគ្រោះ​ទេ ទាល់តែ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បាន​ចុះទៅ​អន្តរាគមន៍​គាស់​បន្ទប់​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​លេបថ្នាំ​សម្លាប់ខ្លួន​សន្លប់​ស្តូកស្តឹង​នៅក្នុង​បន្ទប់​ថែមទាំង​មាន​ខ្សែ​ចង​.​ក​នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន​ផងដែរ​មិនដឹងថា មានរឿង​អី​កើតឡើង​ចំពោះ​នារី​រងគ្រោះ​ទេ​បានជា​នាង​ដាច់ចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​បែបនេះ​។

 

​បន្ទាប់ពី​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បាន​ឃាត់​ជនសង្ស័យ​៣​នាក់​មាន​ដាវ​មួយ​ដើម​កំពុងតែ​ដើរ​រេរា​នៅ​ផ្លូវឌឿងហែម​ជិត​ផ្ទះជួល​កើតហេតុ​ខាងលើ​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ។ ដោយឡែក​នារី​រងគ្រោះ​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​គ្លីនិក​ឯកជន​មិន​ហ៊ាន​ទទួល​ព្យាបាល​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​ដើម្បី​លាង​ក្រពះ​រួច​បានដឹងខ្លួន​ឡើងវិញ តែ​នាង​មិន​ព្រម​និយាយស្តី​អ្វី​ទាំងអស់ ។ ពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​៣​នាក់​ដែល​ឃាត់ខ្លួន​បាន​សារភាពថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ ម៉ាប់ ដែល​ធ្លាប់​ចេញ​លុយ​ឲ្យ​ពួកគេ​ចូល​ក្លឹប​ផឹកស៊ី​កន្លងមក​ទើប​ពួកគេ​រាប់អាន​គ្នា​ជា​មិត្តភក្តិ ប៉ុន្តែ​ទើបនឹង​ស្គាល់គ្នា​មិនសូវ​ជិតស្និទ​ទេ ។ មុនពេល​កើតហេតុ​ឈ្មោះ ម៉ាប់ បាន​នាំ​បក្ខពួក​ចំនួន​១០​នាក់​ប្រដាប់​ដោយ​ដាវ​មួយ​ដើម​ដើម្បី​ចាំ​កាប់សម្លាប់​ប្រុស​ថ្មី​សង្សារ​របស់គេ​មិនទាន់​ទាំង​បាន​កាប់​ផង​ត្រូវ​សមត្ថកិច្ច​ចាប់បាន​តែម្តង​៕

 

Leave a Reply

(*) Required, Your email will not be published