សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ឃឹម ឌីម៉ា និង ស៊ន សៀវម៉ី ដែលដណ្តើមបានមេដាយមាស នៅ SEA Games

, , Leave a comment

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចូលរួមអបអរសាទរចំពោះកីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា និងកីឡាការិនី ស៊ន សៀវម៉ី ដែលខិតខំប្រឹងប្រែងរហូតឈ្នះមេដាយមាស១គ្រឿងនៅរសៀលថ្ងៃទី ២៩ សីហា ដូចគ្នានៃព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេស ម៉ាឡេស៊ី។

 

សម្តេចតេជោបានសរសេរនៅលើ Facebook ថា «ខ្ញុំសូមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីននៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។

 

រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។

 

នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរ ដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀត ទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕

 

Leave a Reply

(*) Required, Your email will not be published