ឃាត់ខ្លួន​សង្ឃ​មួយអង្គ និង​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​

, , Leave a comment

​ខេ​​ត្ត​បន្ទាយមានជ័យ : កម្លាំង​សមត្ថកិច្ច​នគរបាល​និង​ក្រុមមន្ត្រី​នៃ​ការិយាល័យ​ធម្មការ​បាន ឃាត់ខ្លួន​សង្ឃ​មួយអង្គ​និង​ស្ត្រី​ម្នាក់​និង​នាំទៅ​កាន់​អធិការដ្ឋាន នគរបាល​ក្រុង​។​ការនាំ​ខ្លួន​នេះ ខណៈ​សង្ឃ​អង្គ​នោះ​នៅក្នុង​បន្ទប់​ជាមួយ​ស្ត្រី​ខុសពី​វិន័យ​ធម៌ ហើយក៏​ខុសឆ្គង​ក្នុង​រដូវ​ចូល​ព្រះវស្សា ដែល​តម្រូវឱ្យ​សង្ឃ​គង់នៅ​ក្នុង​វត្ត​។ ករណីនេះ​បានកើត​ឡើង​នៅ​បន្ទប់​ជួល មួយកន្លែង ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ ទី​២៥​ខែសីហា​ឆ្នាំ​២០១៧។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​សង្ឃ​នោះ​នាម​បាន វីរៈ ព្រះជន្ម​២៥​ឆ្នាំ គង់នៅ​វត្ត​ប្ញ​ស្សី​សូរិយា​រាម​ហៅ​វត្ត​ថ្មី ។ ឯ​ស្ត្រី​នោះ​ឈ្មោះ​សួង រី​ណា អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​មួយ ។ មុនពេល​ប៉ូលិស​ទៅ​នាំខ្លួន​សង្ឃ និង​ស្ត្រី​ម្ចាស់​បន្ទប់​ជួល​នោះ​មាន​សេចក្តីរាយការណ៍​ពី​អ្នកស្រុក​ថា ឃើញ​សង្ឃ​មួយអង្គ​នៅតែ​២​នាក់​ស្ត្រី​ពេលយប់​ក្នុង​បន្ទប់​។ ដូច្នេះហើយ​ទើប​ទៅពិនិត្យ​មើល​ដល់​ចំណុចកើតហេតុ ។ ពេល​ប៉ូលិស​ទៅដល់​ដំបូង​ឃើញ​សង្ឃ និង​ស្ត្រី​នោះ​នៅតែ​២​នាក់​មែន ដោយ​ស្ត្រី​រូបនោះ​ចោមពុង​ក្រមា ខើច​លើ ខើច​ក្រោម​។ ពេល​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង ទើប​ស្ត្រី​នោះ​ស្ទុះ​ទៅ​ស្លៀកខោ​វិញ និង​បន្ទាប់មក​មាន​ក្មេងប្រុស​ជំទង់​ម្នាក់ទៀត​បង្ហាញខ្លួន​ដែល​ស្ត្រី​នោះ អះអាងថា ជា​ប្អូនបង្កើត ។ ទាំង​សង្ឃ និង​ស្ត្រី ព្រមទាំង​ក្មេងប្រុស​ជំទង់​អះអាងថា ពួកគេ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ។​

​សង្ឃ​អង្គ​នោះ​និយាយថា ការចូល​បន្ទប់​នោះ​គឺ​ទៅ​បង្រៀន​ភាសា​អង់គ្លេស​ប្អូនប្រុស​របស់លោក​ឈ្មោះ បាន ស៊ីណា អាយុ​១៧​ឆ្នាំ ។ ក្មេងប្រុស​នោះ​អះអាងថា ពេល​ប៉ូលិស​ទៅដល់​ខ្លួន​នៅ​ជាមួយ​សង្ឃ និង​ស្ត្រី​ជា​បង​នោះ ហើយ​ថា​កំពុង​អាន​ទស្សនា​វ​ដ្តី។ ដោយសារ​ការភ្ញាក់ផ្អើល​បង្ក​ឱ្យ​ស្ទះចរាចរណ៍​កាន់តែខ្លាំង​ឡើង​ប៉ូលិស​បាន នាំ​សង្ឃ និង​ស្ត្រី​នោះ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​បំបែក​ហ្វូងមនុស្ស និង​សួរ​នាំឱ្យ​ច្បាស់។​

​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​គេ​ឃើញ​ព្រះ​អនុគណ​ក៏ដូចជា​មន្ត្រី​សង្ឃ ក្រុង រួមជាមួយ​មន្ត្រី​ធម្មការ ជួបប្រជុំគ្នា​ភ្លាម ។ ប៉ុន្តែ​ក្រោយ​ការប្រជុំ​រួច​ក៏​ត្រឡប់​ទៅវិញ​អស់ទាំង​សង្ឃ​មួយអង្គ​ដែល​រង ការចោទប្រកាន់​នោះ​ផងដែរ ។ ចំណែក​ស្ត្រី​ពាក់ព័ន្ធ​ត្រូវគេ​ទុក​ឱ្យនៅ​កន្លែង​ប៉ូលិស​សិន​។​នៅ​ព្រឹក ថ្ងៃទី​២៦ សីហា លោក​ស៊ា​ង សេង​ហុក ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយប៉ែត​ប្រាប់​តាម​ទូរស័ព្ទ​ថា សង្ឃ​អង្គ​នោះ​ត្រូវ​ចាប់​ផ្សឹក​ឱ្យទៅជា​គ្រហស្ថ​វិញ​នៅ​អធិការដ្ឋាន​ក្រុង នា​ព្រឹក​ថ្ងៃទី​២៦ សីហា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published