ស៊ី​រាំង ដណ្តើម​ទីផ្សារ ក្រោយ​ប្រកា​សថត​ឈុត​រោលរាល​

, , Leave a comment

​រាជធានី​ភ្នំពេញ : ការ​ស្លៀកពាក់​របស់​អ្នកសិល្បៈ​នាពេល​បច្ចុប្បន្ននេះ​ទោះជា​មាន ក្រសួង​វប្បធម៌​បាន​ណែនាំ​ជារឿយៗ ហើយ​តែង​បាន​អញ្ជើញ​តារា​សិល្បការិនី​ដែល​ស្លៀកពាក់​សិច​ស៊ី​ជ្រុល​ទៅ​ដុស ក្អែល​ក្តី ក៏​តារា​ស្រីៗ​មួយចំនួន​នៅតែ​បន្ត​ប្រជែង​គ្នា​ស្លៀកពាក់​សិច​ស៊ី​វាល​លើ ខ្លី​ក្រោម ដើម្បី​ទាក់​យក​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​។ យ៉ាងណាមិញ​តារា​សម្ដែង​កញ្ញា ស៊ី​រាំង មានឈ្មោះ​ដើម អឿន ចាន់​ឡុង ក៏បាន​បញ្ចេញ​រូប​នៅក្នុង​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ភាព​សិច​ស៊ី​គួរឱ្យ​ក្រឺត​ក្នាញ់​។​

​ជាមួយនឹង​សំណួរ​ថា មានការ​ញញើត​ឬទេ​ក្នុងការ​សម្ដែង​ឈុត​ស្នេហា​រោលរាល តារា​សម្ដែង​វ័យក្មេង​នាង អឿន ចាន់​ឡុង បាន​អះអាងថា​ខ្លួន​មិន​ខ្លាច​នោះទេ ដោយសារតែ​សិល្ប​:​គឺ​មិនមែនជា​រឿង​ដែល​ត្រូវ​ខ្លាច​ឈុត​ទាំងនោះ​។ ការសម្រេចចិត្ត​របស់​នាង​ត្រូវគេ​មើលឃើញថា​ជាការ​ប្រថុយប្រថាន ដោយសារតែ​តារា​ស្រី​ដែលមាន​លំនាំ​នេះ​ច្រើន​នាក់​មកហើយ ត្រូវបាន វាយ​សំពង​ដោយ​ការរិះគន់​យ៉ាង​ទក់​សាច់​នាពេល​កន្លងមក​។

​តារា​សាច់​សខ្ចី ស៊ី​រាំង បាន​អះអាងថា នាពេល​កន្លងមក​នាង​ធ្លាប់​សម្ដែង​ច្រើន​មកហើយ​ជា​តួ​ឆ្នាស់ឆ្នើម និង​ជាតា​រា​ស៊ិ​ច​ស៊ី ក្នុង​ទម្រង់​ស៊ី​វិ​ល័យៗ​។ ប៉ុន្តែ​នាង​មិន​ធ្លាប់​សាក​សម្ដែង​ស៊ិ​ច​ស៊ី​ខ្លាំង ឬ​ឈុត​ដែលមាន​លក្ខណ​:​ជា​ស្នេហា​រោលរាល​នោះទេ​ទើប​ចង់​សាក​ប្រថុយ​ក្នុងពេល​ខាងមុខ​។ នាង​ថា​ផលិតករ​ត្រូវបាន​នាង​បដិសេធ​ដោយសារតែ​ចង់​គេច​នឹង​ឈុត​ទាំងនោះ ជាពិសេស​ផលិតកម្ម​មួយចំនួន​សឹង​នឹង​អន់ចិត្ត​នាង ព្រោះតែ​យល់ថា​នាង​រើសអើង​នឹង​ការសម្ដែង​បែប​ហ្នឹង​នោះ​ផង​។ នាង​ថា​ខ្លួន​នឹង​កែប្រែ​ជំហរ​ទទួលយក​ការ សម្ដែង​ទម្រង់​នោះ​ដើម្បី​ចង់ដឹង​ពី​ប្រតិកម្ម​ក្រោយពេល​ទទួល​សម្ដែង​ផង និង​ដើម្បី​ចង់ដឹងថា​ខ្លួន​បើ​សម្ដែង​បែប​ហ្នឹង​តើ​ចូល​តួ​បានល្អ​ឬទេ​។​

​នាង​និយាយថា​«​ពីមុន​ខ្ញុំ​ឆោត​ឲ្យ​តែ​ផលិតករ​គាត់​ដាក់​ឈុត​ចឹ​ងៗ គឺ​អៀន​ហើយ​អត់​ទទួល​សម្ដែង តែ​ឥឡូវ​ខ្ញុំ​អត់​គិត​ចឹ​ង​ទេ ព្រោះ​សិល្ប​:​យើង​អត់​ហ៊ាន​គេ​ហ៊ាន ម្យ៉ាង​បើ​គិតៗ​ទៅ​ត្រឹម​សម្ដែង​ទោះ​ស៊ិ​ច​ស៊ី និង​មាន​ឈុត​ស្នេហា​រោលរាល​យ៉ាង​មិច​ក៏ដោយ ក៏​វា​នៅតែ​សិល្ប​:​ដដែល​ហ្នឹង វា​មិនមែន​ការពិត​ទេ​!»​។ នាង​ថា​ខ្លួន​លែង​ស្ទាក់ស្ទើរ​ពិចារណា​រឿង​ថត ឬ​មិន​ថត​ចំពោះ​សាច់រឿង​ស៊ិ​ច​ស៊ី និង​មាន​ឈុត​ស្នេហា​រោលរាល​ទៀតហើយ ដោយ​អះអាងថា​ក្នុងនាម​ជា​តួ​សម្ដែង​គឺ​ត្រូវតែ​ហ៊ាន​សម្ដែង​ឲ្យ​បាន​គ្រប់​ទម្រង់​។ នាង​ប្រកាស​ទទួល​សម្ដែង​នាពេលខាងមុខ​នូវ​ឈុត​ទាំងពីរ បើទោះជា ការ​ប្រថុយ​មួយ​នេះ អាច​នឹងរង​ការរិះគន់​ពី​ក្រុមមនុស្ស​មួយចំនួន​។ ស៊ី​រាំង និយាយថា​«​ខ្ញុំ​ខ្លាច​ការរិះគន់ តែបើ​គ្រាន់តែ​ថត​ស៊ិ​ច​ស៊ី​ប៉ុណ្ណឹង ឬ​អោបថើប​អី​ប៉ុណ្ណឹង​អត់​ហ៊ាន​ថត​ដែរ មិនដឹងថា​នៅ​ធ្វើ​តួ​សម្ដែង​អី​ទៀត​ទេ បើ​ការសម្ដែង​គឺ​វា​មាន​ខ្លះ​តម្រូវ​បែប​ហ្នឹង​!»​។​

​ង​ណា​មិញ នាង​ថា​ការសម្ដែង​ដែល​បានប្រកាស​នោះ គឺ​មិន​ដល់​ថ្នាក់​ហ៊ាន​ស្រាត ឬ​ហ៊ាន​ឲ្យ​តួអង្គ​ប្រុស​អោបថើប​ជញ្ជក់​ញក់ញី​ដូច​រឿង​អាសអាភាស ដែល​ក្រសែភ្នែក​មហាជន​ទទួលយក​មិនបាន​នោះទេ​។ អឿន ចាន់​ឡុង គឺជា​តារា​សម្ដែង​ស្រី​ម្នាក់ ដែលមាន​សម្រស់​ពី​ធម្មជាតិ​ទាក់ភ្នែក បន្ទាប់ពី​កែកុន​ផ្នែក​ខ្លះ​។ តារា​វ័យ​២២​ឆ្នាំ មកពី​ខេត្តព្រៃវែង​រូបនេះ ត្រូវគេ​ឃើញ​មានឈ្មោះ​បោះ​សំឡេង​គួរសម ក្រោយ​បាន​សម្ដែង​ក្នុង​បទ​ចម្រៀង​ល្បីៗ​របស់​ផលិតកម្ម​ថោ​ន ហង្ស​មាស និង​បាន​ថត​ស្ព​ត​ផលិតផល​នាពេល​ចុងក្រោយ​។ ជាមួយ​នាង​ការ​ស្ទុះ​ឡើង​ទីផ្សារ​នេះហើយ​ដែល​ឃើញ​ផលិតករ​ចាប់អារម្មណ៍​ឲ្យ​នាង​សម្ដែង​ជា​តួ​ស៊ិ​ច​ស៊ី​អមដោយ​ឈុត​ស្នេហា​ស្រើបស្រាល​ក្នុង​រឿង ដែល​នាង​ប្រកាសថា​ឈប់​ប្រកែក​។

​ទន្ទឹមនឹង​ការបញ្ជាក់​នេះ ស៊ី​រាំង ក៏បាន​ប្រាប់​ពី​គោលបំណង ស្លៀកពាក់​សិច​ស៊ី​ដែរ​ថា មូលហេតុ​ដែល​នាង​ស្លៀក​ដូច្នេះ ព្រោះ​មានការ​ចាប់អារម្មណ៍​ច្រើន​ទាំង​ការងារ​សិល្បៈ និង​ចំណាប់អារម្មណ៍​ពី​សំណាក់​បុរសៗ គឺមាន​អ្នក​សុំ​ស្រឡាញ់​នាង​ច្រើន តែ​នាង​មិន​ហ៊ាន​ទទួលយក​ព្រោះ​សុទ្ធតែជា​របស់គេ​៕



 

Leave a Reply

(*) Required, Your email will not be published