អ្នកស្រី ស៊ុំ ហៀង ប្រធាន សភា ពាណិជ្ជកម្មខេត្តប៉ៃលិន បើកកាស៊ីណូ ណាសាវើល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែង យ៉ាងគគ្រឹកគគ្រេង

, , Leave a comment

ខេត្តប៉ៃលិន ៖ ប្រភពពីមន្ត្រីរាជការ ក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា កាស៊ីណូ ណាសាវើល  ជារបស់អ្នកស្រី  ស៊ុំ ហៀង ដែល ជាប្រធាន សភាពាណិជ្ជកម្មខេត្តប៉ៃលិន  ដែលកំពុងតែប្រើអំណាច បំពានសារាចរណ៍ ណែនាំរបស់ក្រសួងពាក់ព័ន្ធ ហើយបើកលេងល្បែង បញ្ជល់មាន់បន្ថែមទៀត។ដោយសារតែល្បែងស៊ីសងក្នុងកាស៊ី ណូណាសាវើល នេះហើយដែលធ្វើឲ្យពលរដ្ឋខ្មែរមន្ត្រីរាជការនិងសមត្ថ កិច្ចក្នុងខេត្តប៉ៃលិន  មួយចំនួនចាញ់អស់ទ្រព្យ សម្បត្តិម៉ូតូ ឡាន រហូតអ្នកខ្លះលក់អស់ដីស្រែចម្ការគ្មានសល់។សមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិនបានឲ្យដឹងថាក្នុងកាស៊ីណូណាសាវើលមិនសូវមានជនបរទេស ចូលលេងច្រើនទេ គឺភាគច្រើនជាជន ជាតិខ្មែរនៅក្នុងខេត្តប៉ៃលិន  ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងបណ្ដាខេត្តផ្សេងៗទៀតមកលេងល្បែងម៉ាសប្បាយ។

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន បាន ឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀមក្នុងភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅមានបនល្បែងកាស៊ីណូជាច្រើនកន្លែងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ។

ក្នុងចំណោមកាស៊ីណូទាំងនោះគេឃើញកាស៊ីណូ ណាសាវើល បើកឲ្យប្រជាពលរដ្ឋខ្មែរ ព្រមទាំងមន្ត្រីរាជការនិង សមត្ថកិច្ចខ្មែរមួយចំនួនចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកតែម្តង។ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តប៉ៃលិន មិនហ៊ានទៅពិនិត្យមើលដំណើរការក្នុងកាស៊ីណូទាំងនោះឡើយ បើទោះបីម្ចាស់កាស៊ីណូ និងសមត្ថកិច្ចប្រចាំកា ស៊ីណូទាំងនោះបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងកាន់តែច្រើនឡើងៗក៏ដោយ។

ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ ពិនិត្យមើលភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងកាស៊ីណូ ណាសាវើល ខេត្តប៉ៃលិន ខ្លះផងព្រោះ កាស៊ីណូនេះបាន បើកឲ្យជន ជាតិខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក។ ដោយសារតែល្បែងស៊ីសងក្នុងកាស៊ីណូណាសាវើល នោះដែរទើបធ្វើឲ្យប ទល្មើសផ្សេងៗ កើតឡើងយ៉ាងពេញបន្ទុកនៅខេត្តប៉ៃលិន ជាពិសេសអំពើចោរកម្ម លួចឆក់ប្លន់ និងអំពើ ហិង្សាក្នុងគ្រួសារជាដើម។ មន្ត្រីរាជការនិងសមត្ថកិច្ចក្នុងខេត្តប៉ៃលិន បានលើកឡើងថា ត្រឹមសមត្ថកិច្ច និងមន្ត្រីអា ជ្ញាធរ ក្នុងខេត្តប៉ៃលិន មិនហ៊ានប៉ះពាល់អ្នកស្រី ស៊ុំ ហៀង ដែលជាម្ចាស់កាស៊ីណូ ណាសា វើល នោះទេ ព្រោះអ្នក ស្រី ស៊ុំ ហៀង ជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដែលមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយស្នងការនគរបាលខេត្ត ប៉ៃលិន លោក ជា ចាន់ឌិន បានត្រឹមតែឆ្លើយយករួចខ្លួនតែប៉ុណ្ណោះ ៕

 

Leave a Reply

(*) Required, Your email will not be published