ហួសហេតុពេកហើយ! អង្គការវ៉ាយអេត និងមន្ត្រីបរិស្ថានខេត្តកោះកុង ចាប់ឃាត់រទេះដឹកជំនៀរឈើចាស់យកទៅធ្វើស្ពានយកទៅធ្វើស្ពានទ្រុឌទ្រោម ទារលុយ៤លានរៀល

, , Leave a comment

ខេត្តកោះកុង ៖ ប្រភពបានអោយដឹងថា កាលពីយប់ថ្ងៃសុក្រ ចុងសប្តាហ៍មុន ក្រុមអង្គការសម្ព័ន្ធមិត្តព្រៃឈើ (វ៉ាយ អេត) និងមន្ត្រីបរិស្ថានខេត្តកោះកុង បានចាប់រទេះចំនួន ២គ្រឿង ដែលបានដឹកជំនៀរឈើបន្តិចបន្តួច ពីចំណុចផ្លូវ២៩៧ ដើម្បីយកមកជួសជុលស្ពានចាស់ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយវាធ្វើឱ្យពលរដ្ឋជាច្រើនសម្តែងនូវការមិនពេញចិត្តដោយពួកគាត់ បានលើកឡើងថា ការចាប់រទេះខាងលើ ហាក់ដូចជាការជំរិតទារលុយ ពីពលរដ្ឋក្រីក្រដូច្នេះដែរ ហើយម្យ៉ាងវិញទៀត ពួកគាត់មិនមែន ជាឈ្មួញរកស៊ីឈើនោះទេ ហើយចំនៀរឈើទាំងនេះក៏ពួកគាត់រើស និងដឹកយកមកជួសជុលស្ពានចាស់ៗ តែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា ក្រោយការចាប់រទេះរបស់ពួកគាត់ ខាងអង្គការវ៉ាយអេត បានឱ្យពួកគាត់មកដោះស្រាយ ជាមួយខាងមន្ទីរបរិស្ថានខេត្តកោះកុងវិញ ហើយខាងមន្ទីរបរិស្ថាន បានទារឱ្យពួកគាត់បង់លុយ ក្នុងមួយរទេះចំនួន២លានរៀល ហើយពួកគាត់ត្រឹមជាពលរដ្ឋក្រីក្រ ទៅមានលុយ ឯណា បង់ដល់ថ្នាក់នោះទៅ។ ពួកគាត់ក៏សូមអំពាវនាវទៅដល់លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តកោះកុងមេត្តាពិនិត្យមើលជាក់ស្តែងនិងជួយអន្តរា គមន៍ពីបញ្ហានេះផង៕

 

 

 

Leave a Reply

(*) Required, Your email will not be published