ឈ្មោះ ត្នោតជុំ ឈ្មោះ តាល់ រួមទាំង រហស្សនាម ១០៨ មេល្បែងភ្នាល់ចាក់ទឹកភ្លៀង ចាប់ផ្តើម ប្រកូកប្រកាស វិទ្យុទាក់ទង កក្រើកក្រុងបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង ៖ ល្បែងភ្នាល់ទឹកភ្លៀងដែលមានទីតាំងធំនៅភូមិស្រែ១០០សង្កាត់ស្រែចារក្រុងបាត់ដំបងខេត្តបាត់ដំបង កំពុងពង្រឹងសាខាភ្នាល់ នៅគ្រប់ផ្សារទូទាំងខេត្តបាត់ដំបងតែម្តង ។

ច្រើនឆ្នាំមកហើយ ដែលឈ្មោះ ត្នោតជុំ និងឈ្មោះ តាល់ រួមទាំងមេការ រហស្សនាម ១០៨ បានបើកបនល្បែងស៊ីសង ដោយមានទាំងល្បែងភ្នាល់ទឹកភ្លៀង ចាប់ពីខែឧសភាដល់ ខែ តុលា ស្ថិតនៅចំណុច វាលស្រែ១០០ ក្នុងភូមិចំការសំរោង សង្កាត់សំរោង និងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងនិងខេត្ត បាត់ដំបង ដោយគ្មាននរណា ហ៊ានបង្ក្រាបនោះទេ ហើយក្រៅពីឈ្មោះ ត្នោតជុំ និងឈ្មោះ តាល់ ក៏គ្មាននរណា ហ៊ានដេញថ្លៃ បើកបនល្បែង ភ្នាល់ទឹកភ្លៀង នោះដែរ។

ប្រភពពីក្រុងបាត់ដំបងបានឲ្យដឹងថា ជាទូទៅមេល្បែងទឹកភ្លៀង ចាប់ផ្ដើមបើកលេងជាផ្លូវការនៅខែឧសភា ហើយក៏ចាប់ផ្ដើមបង់ប្រាក់ទៅ គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងដើមខែនេះដែរ រួមមានសមត្ថកិច្ចគ្រប់ស្ថាប័នអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តរួមទាំងស្ថាប័នតុលាការផង។ការបើក ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នេះ មាន លក្ខណៈ ទ្រង់ទ្រាយធំ ដោយក្នុងមួយថ្ងៃថៅកែទីតាំងអាចរកចំណូល បានប្រហែលមួយលានដុល្លារអាមេរិក។ ល្បែងភ្នាល់ទឹកភ្លៀង នៅខេត្តបាត់ដំបង ដែលបង្កើតកន្លែងភ្នាល់ ដូចការិយាល័យទៅហើយនោះ គ្មានអ្វីជាអាថ៌កំបាំងសម្រាប់បិទបាំងភ្នែក សមត្ថកិច្ចនគរបាល ក្រោម អំណាចលោក ស ថេត ស្នងការប៉ូលីសខេត្តទៀតបាននោះទេ ប្រសិនបើគ្មានការឃុបឃិតដើម្បីតែផលប្រយោជន៍ ។ ប្រសិនបើស្ថាប័នសមត្ថកិច្ចកងរាជអាវុធហត្ថ មិនបានសើមមាត់ ក៏មិនអាចឱ្យដំណើរការល្បែងភ្នាល់ទឹកភ្លៀង ប្រព្រឹត្តទៅបានដោយរលូនដូចសព្វថ្ងៃនេះដែរ ។

ពិតណាស់ថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺតម្រូវឱ្យបំបាត់ល្បែងស៊ីសង គ្រប់ប្រភេទ ព្រោះល្បែងស៊ីសងជាប្រភពនៃការបង្កឱ្យមាន ករណីចោរកម្ម លួច ឆក់ ប្លន់ ប៊្រ់ដាប់អាវុធថែមទៀតផង ។

ចុះបើគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដែលកំណត់ដោយក្រសួងមហាផ្ទៃ ត្រូវបានអាជ្ញាធរខេត្តបិទភ្នែកធ្វើមិនឃើញ បទល្មើសប្រឆាំងទៅនឹងគោល នយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីតែផលប្រយោជន៍ ទៅហើយនោះ សួរថា ប្រសិទ្ធ ភាពនៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីធានាដល់ភូមិ ឃុំ មានសុវត្ថិភាពមានន័យអ្វីទៅ?ប្រជាពលរដ្ឋមួយចំនួនដែលវក់នឹងល្បែងស៊ីសង បានបែកគំនិតទៅបង្កអំពើហិង្សាក្នុងគ្រួសារ ខ្ចីបុលអ្នកដទៃ យកទៅលេងល្បែងស៊ីសងខុសច្បាប់ ធ្វើឲ្យស្ថានភាពគ្រួសារកាន់ តែក្រីក្រលើសដើមទៅទៀត។

វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀល អ្នកខ្លះពេលឈ្នះបានលុយសប្បាយរីកមុខដូចគ្រាប់ជី ប៉ុន្តែថ្ងៃខ្លះចាញ់ល្បែង យ៉ាងស្ពឹកមុខទៅវិញរករឿងឈ្លោះវាយតប់ប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះទៀតលក់គោ ក្របី យកទៅសងបំណុលដោយសារតែវក់នឹងល្បែងស៊ីសង៕

download

 

Leave a Reply

(*) Required, Your email will not be published