កូនប្រសារលោក ឈុត ពិរាជ ជាមេបញ្ជាការរងPM ខេត្តកំពង់ធំ បើកឡានល្សុចស៊ីស ៤៧០ ដឹកឈើក្រញូងខុសច្បាប់ បុកមនុស្សស្លាប់២នាក់ គួរអោយរន្ឋត់

, , Leave a comment

ខេត្តកំពង់ធំ ៖ នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវាងទីប្រជុំជន ក្នុងសង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ករណីរថយន្តល្សុចស៊ីស៤៧០ ពាក់ស្លាកលេខ 2I-0730 ដឹកឈើគ្រញូងខុសច្បាប់ ម្ចាស់ញាណថ្នាំបើកឡានដូចហោះ បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម។

បើតាមការលួចបង្ហើបពីសមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា ម្ចាស់រថយន្ត និងជាអ្នកដឹកឈើខុសច្បាប់នេះមានឈ្មោះ ចាន់ គឹមហ៊ឹម កូនប្រសារលោកលោក ឈុត ពិរាជ ជាមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ។ កាលពីពេលកន្លងទៅ រថយន្តរបស់ជននេះ ត្រូវបានសមត្ថកិច្ចចាប់ម្តងហើយពីបទដឹកឈើ រហូតតុលាការរក្សាទុកទៀត តែរូបគេបានរត់ការយករថយន្តមកវិញ ក៏ដូរស្លាកលេខហើយដឹកឈើម្តងទៀតទៅ។

ក្រោយកើតហេតុ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមជាមួយលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានចុះទៅកន្លែងកើតហេតុភ្លាមៗ បានដាក់ចេញបញ្ជាក្ដៅៗ ទៅដល់កម្លាំងសមត្ថកិច្ចឲ្យតាមចាប់អ្នកបើករថយន្តលិចស៊ីស៤៧០ ពាក់ស្លាកលេខ 2I-0730ម្នាក់ យកមកផ្តន្ទាទោសតាមច្បាប់ ក្រោយលួចដឹកឈើគ្រញូងខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀនហើយ ថែមទាំងបើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់ ទាំង២នាក់ទៀត រួចគេចខ្លួនបាត់ទុកតែរថយន្ត។

លោក អ៊ិត សុធា បានបញ្ជាក់ថា បុរសបើកបរ​ម៉ូតូដែលស្លាប់នោះមានឈ្មោះ នឿន នេត អាយុ១៧ឆ្នាំ រស់នៅ​ភូមិពាមក្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែកអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ សឿប អាយុ១៧ឆ្នាំ រស់នៅ​ភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ (ស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ)៕

 

 

Leave a Reply

(*) Required, Your email will not be published