បែកធ្លាយឈ្មោះ ឃួន ជីវិន មន្ត្រីរដ្ឋបាលព្រៃឈើស្រុកឆ្លូង ជំរិតទារលុយឈ្មួញដឹកជន្លង់ម្រេច តថ្លៃគ្នា ផ្អើលពេញហ្វេសប៊ុក(video)

, , Leave a comment

ខេត្តក្រចេះ ៖ រយៈពេល២ថ្ងៃកន្លងទៅនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានវាយប្រហារយ៉ាងធ្ងន់ ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ មួយរូបជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជន្លង់ម្រេចក្នុងមួយឡាន១ម៉ឺន៥ពាន់ រៀល និង៤ម៉ឺនរៀល ដោយមិនឲ្យតថ្លៃ ហើយសកម្មភាពប្រព្រឹត្តជាក់ស្តែងនេះ ត្រូវបានគេថតវីដេអូ ជាប់រូបភាពដោយផ្ទាល់ ក្នុងការចរចាតម្លៃ ក្នុងនោះ លោកមេព្រៃបានកំណត់ឲ្យបង់ក្នុង១ឡាន ដំបូង១ម៉ឺន៥ពាន់រៀល និង៤ម៉ឺន រៀល ដោយសារគាត់នឹងទើប មកធ្វើការកន្លែងនេះថ្មី ដូច្នេះត្រូវតែវាយលុកហើយ បើមិនយកលុយគឺចាប់តែម្តង។

 

មេព្រៃប្រព្រឹត្តអំពើមិនគប្បីនេះ ត្រូវបានគេដឹងថា ឈ្មោះ ឃួន ជីវិន ជាមន្ត្រីរដ្ឋបាលព្រៃឈើស្រុកឆ្លូងជាកូនចៅលោក គុយ ហួត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ  បានប្រើប្រាស់រថយន្តម៉ាកហាយលែនឌ័រមួយ គ្រឿង ធ្វើជាមធ្យោបាយប្រមាញ់ដេញចាប់ រថយន្តដឹកជន្លងម្រេចរបស់ប្រជាពលរដ្ឋក្នុងនោះលោកថែមទាំងប្រាប់ទៅកាន់ក្រុមអ្នកដឹកជន្លង់ម្រេចនោះថា មុនដំបូងយកតម្លៃដូចខាងលើ តែក្រោយៗទៀត អាចបញ្ចុះតម្លៃបាន និងទូរស័ព្ទមកផ្ទាល់ចរចាគ្នា។ ទោះជាមានការបង្ខំក្នុងរូបភាពនេះក៏ដោយ ប្រជាពលរដ្ឋដឹកជន្លង់ម្រេចបានអះអាងថា មេព្រៃមកថ្មីនេះ នៅតែយកលុយលើស ពីមេព្រៃមុនៗ ដែលត្រឹមតែមួយឡាន១ម៉ឺនរៀលប៉ុណ្ណោះ។

 

ប្រភពពីមន្ត្រីសាលាខេត្តក្រចេះ បានអោយដឹងថា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ មិនបានអនុវត្តច្បាប់ ក្នុងចាប់បង្ក្រាបបទល្មើសព្រៃឈើ នោះឡើយ ក្រៅពីលាបាតដៃ ទទួលប្រាក់ពីឈ្មួញ ក្នុងការបិទភ្មែកអោយឈ្មួញដឹកជញ្ជូន ឈើខុសច្បាប់តាមទំនើងចិត្ត ជាក់ស្តែង នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ គឺមានរថយន្តដឹកជញ្ជូនឈើ ឆ្លងកាត់មកពីខេត្តស្ទឹងត្រែង ចំនួន១៧គ្រឿង មានសាំយ៉ុង១០គ្រឿង ហាយឡេនឌឺ៧គ្រឿង ឆ្លងកាត់ទីរួមខេត្តក្រចេះឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងស្រុកស្នួល ខេត្តក្រចេះយ៉ាងគគ្រឹកគ្រេង លោក ទ្រី សុភក្រ្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោក កុយ ហួត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ សំងំស្ងៀមស្ងាត់មាត់ដូចគេចុក ដោយមិនបញ្ជាដល់កូនចៅថ្នាក់ក្រោម ធ្វើការទប់ស្កាត់សោះឡើយ ដោយឡែកខណះប្រជាពលរដ្ឋដឹកជញ្ជូនឈើធ្វើផ្ទះបន្តិចបន្តួច ចាប់បង្ក្រាប ឬ ទារលុយតាមតែទំនើងចិត្ត៕

#សម្តេចមើលទៅមន្ត្រីចឹងៗរឿងអីមិនបាត់សន្លឹកឆ្នោត??????គាត់ថាគាត់ឲ្យបង់ប៉ុណ្ណឹងតិចហើយ បើគាត់ចាប់វិញ ឡាន១ទាល់តែបង់២,៣លានបានរួច!!!!ពាក់សក្តិមន្ត្រីរដ្ឋាភិបាល តែជម្រិតយកលុយចូលប្រយោជន៍ខ្លួនឯង ម៉េចក៏អស៊លោកហួសហេតុម្ល៉េះ????http//www.pnctv.netសម្រាប់បងប្អូនយើងដែលរស់នៅស្រុកស្នួស ខេត្តក្រចេះ តើមានបងប្អូនណាស្គាល់ បងវិន នាយសង្កាត់រដ្ឋបាលព្រៃឈើឃុំឃ្សឹម គាត់ជិះឡានហៃឡែនឌ័រពណ៍ទឹកប្រាក់ ផ្លាកលេខ 2T 7559. ដែលគាត់បានជិះធ្វើសកម្មភាពជំរិតយកលុយពីប្រជាពលរដ្ឋដឹកឈើជន្លុងម្រេច ៕

Posted by San Prum on Monday, August 14, 2017

 

 

 

Leave a Reply

(*) Required, Your email will not be published