ទស្សនៈ​ល្ងីល្ងើ ៖ អ្នក​ថា ចាំតែ​ថា អ្នកធ្វើ​ចាំតែ​ធ្វើ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ដោះស្រាយ​ចរាចរណ៍ និង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​ទាំងមូល រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ជ្រើស​យក ផ្លូវ​សំខាន់ៗ ចំនួន​១១​ខ្សែ ធ្វើជា​អាទិភាព​គំរូ សម្រាប់​អនុវត្ត​វិធានការ មុននឹង​បន្ត​អនុវត្ត ចំពោះ​បណ្តា​ទីតាំង​ផ្សេងៗ​ទៀត ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​។​

 

​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ បានចេញ​សេចក្តីណែនាំ ជា​ផ្លូវការ ដោយសារតែ​នៅពេល​បច្ចុប្បន្ននេះ សកម្មភាព​យក​រំលោភ ចិញ្ចើមផ្លូវ កា​រត​សំ​យ៉ាប​ផ្ទះ ទៅធ្វើ​អាជីវកម្ម​ខុសច្បាប់ បាននិងកំពុង កើតមានឡើង ដោយ​ផ្លូវ​អាទិភាព​គំរូ ទាំងនោះ​រួមមាន មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះមុនីវង្ស មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ម៉ៅ​សេទុង មហាវិថី​ព្រះសីហនុ និង​មហាវិថី​នេ​រុ​ហ៍ មហាវិថី​ព្រះ​នរោត្តម មហាវិថី​សម្តេច​មុនី​រ៉េត ផ្លូវ​ឧកញ៉ា ទេព ផន មហា​វី​ថី​ហ្សា​ឌឺ​ហ្គោល មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) និង​ផ្លូវ​ឧ​ញ៉ា ឃ្លាំងមឿង​(​ផ្លូវ​៧០) និង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​។​

​យោងតាម​សេចក្តីណែនាំ របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ក្នុង​រយៈពេល កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ពិនិត្យឃើញថា បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន ដែលជា​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​សហគ្រាស ម្ចាស់​ហាង ម្ចាស់​អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និង​គ្រឹះស្ថាន​ឯកជន ផ្សេងទៀត បាននិងកំពុង​ប្រើប្រាស់​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និង​ជាយ​ផ្លូវ​មិនទាន់បាន សមស្រប​ទាំងស្រុង ឬ​ដោយ​បំពាន​លើ​ច្បាប់ បញ្ញត្តិ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ជា​ធរមាន ជាពិសេស បំពាន​លើ​បទបញ្ញត្តិ មួយចំនួន នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ច្បាប់​ស្តីពី​ផ្លូវថ្នល់ ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ដែល​អនុវត្ត ក្នុង​វិស័យ​នគរូបនីយកម្ម និង​សំណង់​។​

 

​សាលា​រាជធានី​ភ្នំពេញ បាន​ចាត់ទុកថា អំពើ​រំលោភបំពាន​ទាំងនេះ មាន​ជាអាទិ៍ ការយក​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និង​ជាយ​ផ្លូវ​ធ្វើជា ចំណត​យានជំនិះ កា​រត​សំ​យ៉ាប ការហ៊ុមព័ទ្ធ​យក​ចិញ្ចើមផ្លូវ ការយក​ផ្លូវ​ថ្មើរជើង ឬ​ចិញ្ចើមផ្លូវ​ធ្វើ​ទីតាំង ការដ្ឋាន​ទុកដាក់​សម្ភារៈ ឬ​ដាក់តាំង​បង្ហាញ​ទំនិញ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ ជា​លក្ខណៈ​ឯកជន បាន​បង្ក​ឲ្យ​មាន ការកកស្ទះ​ចរាចរណ៍ និង​ជះឥទ្ធិពល​អវិជ្ជមាន ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ដល់ នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ទាំង​១២​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ មេបញ្ជាការ​កង​រាជ អាវុធហត្ថ រាជធានី​ភ្នំពេញ បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវ​រួម​អនុវត្តន៍ សេចក្តីណែនាំ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​។​

 

​ក្រោយ​ពេលដែល អភិបាល​រាជធានី​ភ្នំពេញ បានចេញ​នូវ​សេចក្តីណែនាំ​នេះ តើ​ថ្នាក់ក្រោម​អនុវត្ត​បានដែរ​ទេ ? ឬក៏​គ្រាន់តែ​ជា​ទស្សនៈ “​វែក​ចក​” ដដែលៗ​៕

 

Leave a Reply

(*) Required, Your email will not be published