តុលាការ សម្រេចឃុំខ្លួន លោក ញឹក ប៊ុនឆៃ ជាបណ្តោះអាសន្ន

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា  កាលពីល្ងាចថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក លី លីបម៉េង បានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលោក ញឹក ប៊ុនឆៃ ជាបណ្ដោះអាសន្នក្រោយព្រះរាជអាជ្ញា បានចោទប្រកាន់ចំនួន២បទល្មើស ពីបទ «សមគំនិតក្នុងបទល្មើលផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន»។

 

លោក លី សុផាណា បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា «បន្ទាប់ពីទទួលសំណុំរឿង និងដំណើរការកិច្ចពិភាក្សា ដេញដោលចំពោះមុខ រួមទាំងពិនិត្យឯកសារនានាក្នុងសំណុំរឿង លោក លី លីបម៉េង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ញិក ប៊ុនឆៃ អាយុ៥៩ ឆ្នាំ ហើយបញ្ជូនទៅមណ្ឌលឃុំខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធី»។សូមបញ្ជាក់ថា កាលពីនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះកន្លងទៅថ្មីៗនេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ដ្រី នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៕

 

 

 

Leave a Reply

(*) Required, Your email will not be published