សូរ្យ អេ​ន​ណា កំពុងតែ​បារម្ភ​លើ​រូបភាព​សិច​ស៊ី​របស់ខ្លួន

, , Leave a comment

​រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ អតីត Miss Global Cambodia ឆ្នាំ ២០១៦ កញ្ញា សូរ្យ អេ​ន​ណា បាន​បង្ហោះ​រូបភាព​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​ជាច្រើន​សន្លឹក​តាមរយៈ​បណ្ដាញ​សង្គម និង​តាមរយៈ​រូបភាព​ទាំងនេះ បានធ្វើឱ្យ​ប្រុសៗ​មួយចំនួន​ដែល​បានឃើញ​ហើយ​ខំ​សម្លឹង​ស្ទើរតែ​ជ្រុះ​គ្រាប់ភ្នែក​។​

​ការបង្ហាញ​រូបភាព​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​របស់​កញ្ញា សូរ្យ អេ​ន​ណា លេច​ការសរសើរ​ច្រើន​ក្រោយពី​នាង​ហ៊ាន​ថត និង​បញ្ចេញ​ភាពស្រស់ស្អាត​ជាច្រើន​ប្លង់​។ ទន្ទឹមនឹង​កា​រស​សើរ​នាង​នេះ​នាង​ក៏​ព្រួយបារម្ភ​នឹង​ការរិះគន់​ផងដែរ​។ ក្រោយ​ទម្លាយ​រូប​លេងខ្លួន​មួយឈុត​ធំ​នេះ​នាង​កំពុងតែ​ព្រួយបារម្ភ​ព្រោះតែ​ខ្លា​ចរង​ព្រនុង​រិះគន់​ពី​ទស្សនិកជន​។​

​តារា​ស្រី​វ័យ​២៥​ឆ្នាំ​រូបនេះ​បញ្ជាក់ថា​កន្លងមក​នាង​ពុំ​ធ្លាប់​បង្ហោះ​រូបភាព​បែបនេះ​ទេ ប៉ុន្ដែ​ដោយសារតែ​នាង​ជាតា​រា​ម៉ូ​ដែល​ទើប​នាង​សម្រេច​ចិ​ត្ដ​បង្ហោះ​រូប​ទាំងនោះ​ជា​សាធារណៈ​ឱ្យបាន​ឃើញ​ពី​ទេពកោសល្យ​នៃ​ការថតរូប​បែប Fashion របស់​នាង​។ កញ្ញា​បន្ដថា រូបភាព​នេះ​ត្រូវបាន​ថត​ដោយ​ជាង​ថត​ជនជាតិ​បារាំង​ដោយ​គេ​បាន​សំណូមពរ​នាង​ឱ្យធ្វើជា​ម៉ូ​ដែល ដើម្បី​យកទៅ បង្ហោះ​លើ​គេហទំព័រ​របស់គេ​។​

​នាង​ទទួលស្គាល់ថា សង្គម​ខ្មែរ​យើង​ហាក់​មិនទាន់​ទទួលយក​នូវ​រូបភាព​បែបនេះ​ទេ ប៉ុន្ដែ​អ្វីដែល​ធ្វើឱ្យ​នាង​សម្រេច​ចិ​ត្ដ​បង្ហោះ​រូបនេះ​ឡើង​ដោយសារតែ​នាង​គិតថា នាង​ជាតា​រា​ម៉ូ​ដែល។ ម្យ៉ាង​ភាព​សិច​ស៊ី​នេះ​នៅមានកម្រិត​នៅឡើយ វា​មិនទាន់​ជ្រុល​ហួសហេតុ​នៅឡើយ​ទេ​។ នាង​នៅតែមាន​ការព្រួយបារម្ភ​ខ្លះ​ដែរ​អំពី​ការរិះគន់ ពិសេស​ក្រោយពេល​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ចាប់អារម្មណ៍​កាន់តែខ្លាំង​មកលើ​រូបថត​នាង ហើយក៏​បារម្ភ​នឹង​កា​ររ​ចែកចាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ​។ នាង​និយាយ​បង្ការ​ទុកជាមុន​ថា​ប្រសិនបើ​មានការ​រិះគន់​ខ្លាំង​នាង​នឹងធ្វើ​ការបកស្រាយ និង​សុំទោស​ដោយផ្ទាល់​ផងដែរ​។ ជាមួយគ្នានេះ​នាង​ក៏​ស្នើ​ឲ្យ​មានការ​យោគយល់​ចំពោះ​នាង​ផងដែរ​៕

     

 

Leave a Reply

(*) Required, Your email will not be published