លោក សុខ ឥសាន ៖ “​ករណី​ចាប់​ក្មេង​យក​គ្រឿងក្នុង​” ជា​ចេតនា​របស់​ក្រុម​មួយចំនួន ដើម្បី​បង្ករ​ភាពវឹកវរ​ដល់​សង្គម​

, , Leave a comment

​រាជធានី​ភ្នំពេញ : អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​រំលឹក​រឿង​អតីតកាល​ពាក់ព័ន្ធ​នឹង​ការចាប់​ក្មេង​ដែល​កាល​នោះគេ​ប្រើពាក្យ​ថា «​ប្រ​ម៉ាត់ ប្រ​ម៉​ង់​»​។ លោក សុខ ឥសាន បាន​រំ​ឮ​កថា កាលពី​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៤០-១៩៥០ មាន​លេចឮ​ព័ត៌មាន “​មាន​ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​ថា​យកទៅដាក់​ក្រោម​សសរ​គ្រឹះ​ស្ពាន​ធំៗ​” និង​យកទៅ​វះ​ពោះ​យក​គ្រឿងក្នុង​ផ្សេងៗ​។​ល​។ ដែល​ធ្វើ​ឲ្យ​សង្គម​មានការ​ព្រួយបារម្ភ និង​ជ្រួលច្របល់​នៅក្នុង​អារម្មណ៍​របស់​ប្រជាជន​រហូត​មិន​ហ៊ាន​ឲ្យ​កូនចៅ​ទៅ​សាលារៀន​ទៀតផង​។​

 

​លោក សុខ ឥ​សាន្ត បាន​និយាយថា​៖ «​ឥឡូវនេះ មាន​លេចឮ​ព័ត៌មាន និង​ការ​បំផុស​ព័ត៌មាន​អកុសល​នេះ​ជា​បន្តបន្ទាប់ ដោយ​ជន​មួយចំនួន​ប្រើប្រាស់​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​អ្នក​ឆ្កួត​វង្វេង​នឹង​ហ្វេ​ស​ប៊ុ​ក​ដែល​ចូលចិត្ត​ប្រើ​សិទ្ធិ​របស់ខ្លួន​ដោយ​ខ្វះ​ការទទួលខុសត្រូវ ហើយ​អាចជា​ចេតនា​របស់​ក្រុម​ជន​មួយក្រុម​ណា​ចង់​បង្ក​ភាពវឹកវរ​ដល់​សង្គម និង​ប្រជាជន​ឲ្យ​ជ្រួលច្របល់ អស្ថេរភាព អាល​គេ​យក​ឡេះ​ដាក់​កំហុស​លើ​រាជរដ្ឋាភិបាល​ថា អសមត្ថភាព​គ្រប់គ្រង​សង្គម ដែល​ចង់ឱ្យមាន​ឥទ្ធិពល​ដល់​បរិយាកាស​នយោបាយ ដើម្បី​គេ​មាន​ឡេះ​បន្ទា​បន្ថោក​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​» ។

 

​លោក​បញ្ជាក់ថា «​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច មិនទាន់​រកឃើញ​ករ​ណី​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង​ដូច​ការផ្សព្វផ្សាយ​តៗ គ្នា​នោះឡើយ ។ សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​ក្រុម​ជន​ទុច្ចរិត​ណាមួយ​មាន​ផែនការ បំផុស​សង្គ្រាមចិត្តសាស្ត្រ​ធ្វើ​ឲ្យ​ច្របូកច្របល់​សង្គម ធ្វើ​ឲ្យ​អស្ថេរភាព​នយោបាយ ដែល​សមត្ថកិច្ច​បាននិងកំពុង​ស៊ើបអង្កេត​យ៉ាងសកម្ម​ដើម្បី​វែកមុខ​ឲ្យ​ឃើញ ស​-​ខ្មៅ​»​។​

 

​ជាមួយគ្នា​នោះដែ​លោក សុខ ឥសាន បាន​សំណូមពរ​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​ចូលរួម​ព្រមៗ​គ្នា ជាមួយ​សមត្ថកិច្ច​ក្នុងការ​ផ្តល់​ព៌​ត​មាន ឲ្យ​ក្លាយជា​សំណាញ់​ប្រទាក់ក្រឡា​ទប់ស្កាត់​និង​បង្ក្រាប​រា់ល់​ឧបាយកល​របស់ ពួក​ជន​ទុច្ចរិត និង​មជ្ឈដ្ឋាន​ប្រឆាំង កុំ​ឲ្យ​វា​មានឱកាស​បំផ្លិច​ន​បំផ្លាញ​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រជ ជន​យើង​បាន​៕

 

Leave a Reply

(*) Required, Your email will not be published