ឪពុកចុង​ចិត្ត​អប្រិយ ប្រើ​ដៃ​បង្ហាញ​ព្រហ្មចារិយ​កូនចុង​ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ : សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង ពេល​ផឹកស៊ី​ស្រវឹង​យក​ម្រាមដៃ​លូក​ប្រដាប់ភេទ​កូនស្រី​ចុង​២​នាក់ អាយុ​ទើបតែ​៤​ឆ្នាំ និង​៦​ឆ្នាំ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​រោង​កម្មករសំណង់​បុរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ប៉ុន រុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​រោង​កម្មករសំណង់​បុរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រកស្វាយ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ចំណែក​ប្រពន្ធចុង​របស់​ជនសង្ស័យ​ដែល​ត្រូវជា​ម្ដាយ​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ជា សុខលី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​កើ​ហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រួល ឃុំ​ក​ន្សោ​ក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​ស្នាក់នៅ​ជាមួយ​ម្ដាយ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

 

​បើតាម​ការរៀបរាប់​ពី​អ៊ំស្រី​របស់​ក្មេងរងគ្រោះ​ទាំងពីរ​នាក់ ដែលមាន​ឈ្មោះ ជា សំអាន អាយុ​៣២​ឆ្នាំ មុខរបរ​នៅផ្ទះ បាន​ឲ្យ​ដឹងថា ប្អូនស្រី​របស់គាត់​ត្រូវជា​ម្តាយ​ក្មេងរងគ្រោះ ជា​ស្ត្រី​មេម៉ាយ​កូន​៤​នាក់ ស្រី​២​នាក់ និង​ប្រុស​២​នាក់ ជា​រៀងរាល់ថ្ងៃ​ធ្វើ​កម្មករសំណង់ ទើបនឹង​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ប្តី​ចុង​បាន​សែនព្រេន​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​បាន​៧​ខែ​មកហើយ​។ ចាប់តាំងពី​បុរស​ជា​ប្តី​ចុង​មក រស់នៅ​ជាមួយគ្នា​ក្នុង​តូប​កម្មករ​នៅ​បុរី​ពិភពថ្មី​ចំការ​ដូង បុរស​ជា​ប្តី​ពេល​ផឹកស៊ី​ស្រវឹង​តែងតែ​យក​ចង្អុល​ម្រាមដៃ​លូក​ចូល​ប្រដាប់ភេទ​កូនស្រី​ទាំងពីរ​នាក់ ជា​ញឹកញាប់​តែ​ក្មេងស្រី​ខាងលើ​មិន​ហ៊ាន​ប្រាប់​ម្តាយ ទើប​នៅ​ម៉ោង​៨​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ឪពុកចុង​ផឹកស្រា​ស្រវឹង​បានធ្វើ​សកម្មភាព​យក​ចង្អុល​ម្រាមដៃ លូក​ចូល​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ​ត្រូវជា​កូនចុង​ទាំង​២​នាក់ ពេលនោះ​ប្រពន្ធចុង ដែល​ត្រូវជា​ម្តាយបង្កើត​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់ បានឃើញ​ក៏​ជេរ និង​ស្តីបន្ទោស​ឲ្យ​ជន​សង្ស័យថា បើ​ឯង​មិន​ស្រឡាញ់​ខ្ញុំ កុំ​ធ្វើបាប​កូន​របស់ខ្ញុំ ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​ប្រពន្ធ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា លុះដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃកើតហេតុ រូបគាត់​ត្រូវជា​អ៊ំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅយក​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់ ទៅលេង​ផ្ទះ​របស់គាត់ ពេលទៅដល់​ផ្ទះ​គាត់​បាន​យក​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ ទៅ​ងូតទឹក​ឲ្យ​ហើយ​មានការ​សង្ស័យ ក៏​សួរ​ទៅ​ក្មេងស្រី​រងគ្រោះ​ទាំង​០២​នាក់ ថា​មាន​នរណា​លេង​ប្រដាប់ភេទ​របស់​ឯង​ទេ​? ទើប​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ បាន​ឆ្លើយ​ប្រាប់ថា ឪពុកចុង​ពេលដែល​ផឹកស្រា​ស្រវឹង​បាន​យក​ម្រាមដៃ​លូក​លេង​ក្នុង​ប្រដាប់ភេទ​ពួកគេ​ទាំងពីរ​នាក់​ជាច្រើនលើក​មក ហើយ​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​។​

 

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ អ៊ំស្រី​បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ហើយ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា ក្មេងស្រី​ទាំងពីរ​នាក់​មាន​ស្នាម​ដាច់​រហែក​នៅត្រង់​ប្រដាប់ភេទ ក៏បាន​ទូរ​សព្ទ័​ប្រាប់​ទៅ​អង្គការ CPU ដែលជា​អង្គការ​គាំពារ​កុមារ ឲ្យ​ជួយ​អ​ន្តា​រាគ​មន៍ ទើប​អង្គ​ការនាំ​អ៊ំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ។​

 

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា នេះ នគរបាល​ខណ្ឌដង្កោ​ក៏បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទាំង​០២​នាក់ និង​អ៊ំស្រី​ទៅ​ចង្អុល​ជនសង្ស័យ​ដល់​កន្លែងកើតហេតុ នៅក្នុង​ការដ្ឋាន​សំណង់ ឃាត់ខ្លួន​ជនសង្ស័យ​យកទៅ​ធ្វើការ​សួរនាំ​នៅ​អធិការ​ខណ្ឌដង្កោ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការ​រដ្ឋា​ន​ខណ្ឌដង្កោ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published