ម៉ូ​លីកា មានតម្លៃ​ទីផ្សារ ក្រោយ​ចូល​គ្រួសារ​តារា​កម្ពុជា​

, , Leave a comment

​រាជធានី​ភ្នំពេញ : នាពេល​ចុង​ក្រោយនេះ​តារា​សម្ដែង​រូប​ស្រស់​មាន​មន្ត​ស្នេហ៍​កញ្ញា យី​វ ម៉ូ​លីកា ដណ្ដើមបាន​ភាពលេច​ធ្លោ​ជាមួយ​ឱកាស​ការងារ​សិល្បៈ​យ៉ាង​ជោគជាំ​ដែល​គេ​សម្គាល់​ឃើញថា ការងារ​សិល្បៈ​របស់​នាង​ចាប់ផ្ដើម ស្ទុះ​ឡើង បន្ទាប់ពី ក្លាយជា​សមាជិកគ្រួសារ​តារា​កម្ពុជា​ស្របពេល​ដែល​បាន​លេចមុខ​នៅក្នុង​សកម្មភាព​សប្បុរសធម៌​ជាមួយ​គ្រួសារ​តារា​កម្ពុជា​ជា​បន្តបន្ទាប់​។​

​នៅ​ដើមឆ្នាំ​២០១៧ ក្រោយ​ផ្អាក​ពី​អាជីព​សិល្បៈ​ជាច្រើន​ឆ្នាំ​មកហើយ តារា​សម្ដែង​រូប​ស្រស់​កញ្ញា ម៉ូ​លីកា បានមក​ប្រឡូក​ជាថ្មី ប៉ុន្តែ​នាង​ទទួលបាន​ឱកាស​ថត​ភាពយន្ត​ជា​តួអង្គ​សំខាន់​ជា​បន្តបន្ទាប់​ដូចជា​រឿង ”​នាវាជីវិត​” ដែល​ដឹកនាំ​ដោយ​លោក គាំ ច​ន្ធី របស់​ទូរទស្សន៍ប៉ុស្តិ៍​អប្ស​រ៉ា រឿង​”​ទូក​បាត់​ច្រវា​”​ភាពយន្ត​ភាគ​របស់​PNN រឿង​”​ប្រអប់​សំបុត្រ​ចោល​ទុក្ខ​”​ភាពយន្ត​ភាគ​របស់ My TV និង​ភាពយន្ត​ភាគ​របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​រឿង​”​ផ្កា​ព្រៃ​ស្រទាប់​មាស​”​ជាដើម​។​

 

​កញ្ញា ម៉ូ​លីកា បាន​រៀបរាប់ថា នាង​ពិតជា​សប្បាយចិត្ត​នៅពេលដែល​ការងារ​សិល្បៈ​របស់​នាង​កាន់​តែមាន​សន្ទុះ​ទៅមុខ​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​នាង​រំភើបចិត្ត​ទៀត​នោះ ថ្មីៗ​នេះ​នាង​ត្រូវបាន​ក្រុម​ផលិតករ​ជ្រើស​ឲ្យ​សម្ដែង​ជា​តួអង្គ​ជំទាវ​នៅក្នុង​រឿង ”​ផ្កា​ព្រៃ​ស្រទាប់​មាស​” ដែល​ឲ្យ​នាង​បាន​យល់ដឹង​ពី​ការរស់នៅ​របស់​អ្នក​ដែលមាន​ឋានៈ​ជំទាវ​។​

 

​នាង​បន្តថា នេះ​ជា​លើក​ទី​១​ហើយ ដែល​នាង​បាន​សម្ដែង​ជា​តួ​ជំទាវ ហើយ​នាង​យល់ថា​ជា​លើកដំបូង​ដែរ​ដែល​នាង​ដណ្ដើមបាន​ភាពលេច​ធ្លោ​ជា​រឿង​ណាៗ​ទាំងអស់ ដោយសារតែ​បាន​លេង​ចរិត​ជា​អ្ន​ន​មាន​ឋានៈ​ខ្ពង់ខ្ពស់ និង​ត្រូវបាន​គេ​តុបតែង​កាយ​ជា​របៀប​អ្នក​កាលី​ប​ថ្លៃថ្នូរ​។​

​តារា​កំពុង​លេចធ្លោ​ក្នុង​តំណែង​ជំទាវ​រូបនេះ​បាន​ទទួលស្គាល់ថា​ក្រោយពេល​នាង​បាន​ចូល​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា​អាជីព​សិល្បៈ​របស់​នាង​ពិតជា​ស្ទុះ​ឡើង​មែន​ដែល​នាង​ទទួលបាន​ឱកាស​ការងារ​ជា​បន្តបន្ទាប់​ខណៈដែល​នាង​តែងតែ​ចូលរួម​នៅក្នុង​សកម្មភាព​សប្បុរសធម៌​របស់​ក្រុមគ្រួសារ​តារា​កម្ពុជា​ជា​ហូ​ហែ​ហើយ​នាង​នឹង​បន្ដ​កិច្ចការងារ​សប្បុរសធម៌​ជាមួយ​ក្រុមគ្រួសារ​តារា​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​ព្រោះ​នាង​យល់ថា ក្នុងនាម​ជា​អ្នកសិល្បៈ​គួរតែ​ចូលរួមចំណែក​ជួយ​ការងារ​សង្គម​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៕

 

Leave a Reply

(*) Required, Your email will not be published