ទូរស័ព្ទ​ហៅ​ប្រុស​មក​រួមរ័ក ប្តី​រាយ​អន្ទាក់​ចាប់វាយ​ខ្នោះ​

, , Leave a comment

​ខេត្តសៀមរាប : បុរស​ម្នាក់​ទាក់ទង​ប្រពន្ធ​គេ​រួច​បបួល​ទៅលេង​ម្តុំ​អង្គរ ដោយ​ឃើញ​មានឱកាស​ល្អ​ក៏​ជិះ​ម៉ូតូ​ចូល​ព្រៃ​ធ្វើការ​ចាប់រំលោភ​រហូត​បានសម្រេច រួច​ដឹក​មក​ផ្ទះ​រៀងៗ​ខ្លួន​វិញ​ស្រាប់តែ​ដឹង​ដំណឹង​ដល់​ឪពុកម្តាយ​ខាង​ស្រី ក៏​ទៅ ប្តឹង នគរបាល​ស្រុក​ឱ្យ​ឃាត់ខ្លួន​តែម្តង​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងភូមិ​កន្សែង ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

 

ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា ដោយយោង​ទៅតាម​បណ្តឹង​របស់​គ្រួសារ​ជនរងគ្រោះ ទើប​កម្លាំង​នគរបាល​បានធ្វើការ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាត សិ​ល ហៅ វណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ភូមិ​កន្សែង​ក្រោម ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ធី ចាន់​ធឿន ភេទ​ស្រី​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ដំណើររឿង​គឺ​នៅ​ថ្ងៃទី​២០​ខែកក្កដា ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្គាល់គ្នា​តាម​ទូរស័ព្ទ ហើយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​ប្អូន​ទៅលេង​ដល់​ភូមិ​របស់​ជនសង្ស័យ​ហើយ​បាន​ជួបគ្នា​និយាយ​លេង​ធម្មតា​។ នៅ​ថ្ងៃទី​២២​បាន​ណាត់គ្នា​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​នៅ​សៀមរាប ដោយមាន​ការផឹក​ស្រវឹង​ទាំងអស់គ្នា ជនរងគ្រោះ​បាន​ទូរស័ព្ទ​ឱ្យ​ប្តី​មក​យកទៅ​ផ្ទះ​វិញ​។​

 

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៣ ខែកក្កដា ជនរងគ្រោះ​ព្រមទាំង​ប្តី​បាន​ទូរស័ព្ទ​ឱ្យ​ជនសង្ស័យ​ទៅយក ដោយ​ណាត់​ជួបគ្នា​ផ្លូវ​៦០​ម៉ែត្រ ពេល​ជួបគ្នា​ហើយ​ប្តី ក៏​ឱ្យ​ទៅធ្វើ​ការបាត់ ទុក​ប្រពន្ធ​នៅ​ជាមួយ​ជនសង្ស័យ​តែ​២​នាក់​។ ហើយ​ជនសង្ស័យ​ក៏បាន​ឌុប​ជនរងគ្រោះ ទៅ​ផ្លូវ​អង្គរ ហើយ​ជិះ​ចូល​ផ្លូវ​ព្រៃ​ស្ងាត់ ព្រមទាំង​បានធ្វើ​សកម្មភាព​រួមរ័ករ​ហូ​ត​បានសម្រេច​តែម្តង រួច​ទើប​នាំគ្នា​ជិះ​ចេញមក​ដល់ផ្ទះ​រៀងខ្លួន​វិញ​។​

 

​ក្រោយពេល​មាន​ព័ត៌មាន​នេះ​ដឹង​ដល់​ឪពុកម្តាយ ខាង​សា​ម៉ី​ខ្លួន ខាង​ស្រី ក៏បាន​ដាក់​ទៅ​ពាក្យ​ប្តឹង​ឱ្យ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​តែម្តង​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ឆ្លើយបំភ្លឺ ហើយ ចម្លើយ​ទាំង​២​នាក់ ក៏​ស៊ីសង្វាក់​គ្នា អំពី​សកម្មភាព ដែល​សមត្ថកិច្ច បាន​សួរនាំ​នោះដែរ​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​នេះ តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published