ព្រោះតែ​ប្រាក់ ម្តាយមីង​ចិត្ត​យក្ស ចាប់​ក្មួយបង្កើត​ដើម្បី​ជំរិត​ទារលុយ​៤០០០​ដុល្លារ​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : ស្ត្រី​ដែល​បាន​ចាប់​ក្មួយ​ស្រី​បង្កើត​ឃុំឃាំង ដើម្បី​ជំរិត​ទា​ប្រាក់​ពី​អាណាព្យាបាល​ចំនួន​៤០០០​ដុល្លារ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ រង់ចាំ​ណាត់​ការបន្ត​តាមផ្លូវ​ច្បាប់ ក្រោម​បទ​ចោទ​ចាប់​ឃុំឃាំង និង​បង្ខំ​ដោយ​ខុសច្បាប់ (​ស្ថាន​ទម្ងន់ទោស​)​។​

 

​ប្រ​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ត្រី​ត្រូវ​ចោទ​ឈ្មោះ សេង សុខលី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទោក ឃុំ​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​រសៀល ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​។​

 

​យោងតាម​ដីកា​លេខ ៣៨៤ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ ទិ​ត ដាលីន នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេច​ជន​ត្រូវ​ចោទ​ឈ្មោះ សេង សុខលី បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគា ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តកំពង់ស្ពឺ ពីបទ ចាប់ ឃុំឃាំង និង​បង្ខំ​ដោយ​ខុសច្បាប់ (​ស្ថាន​ទម្ងន់ទោស​) ដែល​បាន​ប្រ​ព្រឹ​ត កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ នៅ​ភូមិ​សូ​គង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

 

​សូម​រំលឹកថា នៅ​ថ្ងៃទី​២០ ខែកក្កដា កន្លងមកនេះ មានការ​ភ្ញាក់ផ្អើល​មាន​ករណី​ចាប់​កុមារី​ម្នាក់​ឈ្មោះ ម៉ុក ច័ន្ទ​រស្មី រៀន​នៅ​សាលាបឋមសិក្សា​អង្គ​លំ​ទង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ឪពុក​ឈ្មោះ ប៉េង អោក អាយុ​២៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ កី សោភា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

 

​សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ ឈ្មោះ សេង សុខលី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​រៀប​គម្រោង​ចាប់​ក្មួយបង្កើត​របស់ខ្លួន​ថា ដោយសារ​ដឹង​ប្អូន​របស់គាត់​ជា​ឧ​ពុក​ម្តាយ​កុមារី​រងគ្រោះ​លក់​ដី​បាន​លុយ​ជិត ៥​ម៉ឺន​ដុល្លារ និង​សុំ​ខ្ចីលុយ​ប្អូន​អត់​បាន​ក៏មាន​គំនិត​លួងលោម​ក្មួយ​ស្រី​ពី​សាលារៀន ក្នង​ស្រុក​គងពិសី​នាំមក​កាន់​ខេត្តកំពង់ឆ្នាំង ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយកន្លែង រួច​ប្រើ​ក្មួយ​ឱ្យ​ទូរស័ព្ទ​ទៅកាន់​ឪពុកម្តាយ​របស់​វា​ឱ្យ​វេ​លុយ​ចំនួន ៤០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លេង ប៉ុន្តែ​ចរចា​គ្នា​សល់​ត្រឹម ៣៥០០​ដុល្លារ ខណៈពេល​ទៅ​ដក​លុយ​នៅ​កន្លែង​វេ​ប្រាក់​វី​ង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​រំដោះ​ក្មេងស្រី​ចេញ​ផ្ទះសំណាក់​ហ្គា​ឌិន ក្នុង​ក្រុង ខេត្តកំពង់ឆ្នាំង បាន​ដោយ​សុវត្ថិភាព​។​

 

​បច្ចុប្បន្ន ស្ត្រី​ត្រូវ​ចោទ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ពន្ធនាគា​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published