អំណាច​តណ្ហា បុរស​មេការ​ជនជាតិ​ចិន ត្រូវ​ប្តឹង​ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់ ក្រោយ​ព្យាយាម​ស្ទាប ច្របាច់​កន្លែង​អាថ៌កំបាំង​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនជាតិ​ចិន​ម្នាក់​ដែលជា​មេការ​មើល​ការ​នៅ​រោងចក្រ​បោះពុម្ព​ស្លាក​ខោអាវ យីហោ ធៀង អ៊ី ត្រូវបាន​កម្មការិនី​រោងចក្រ​៤​នាក់ ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​រោងចក្រ ធៀង អ៊ី ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ខាងលើ ឈ្មោះ ឡាវ កឺ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខងារ ជា​មេ​ការមើល​ការខុសត្រូវ​ប្រចាំ​រោងចក្រ ស្នាក់​នៅក្នុង​រោងចក្រ កើតហេតុ​ខាងលើ​។ ចំណែក​កម្មការិនី​ជាដើម​បណ្តឹង មាន​គ្នា​៤​នាក់ ទី​១-​ឈ្មោះ ហែម ម៉ា​លីដា អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី​២-​ឈ្មោះ ទី ស្រី​ភ័​ក្រ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជះ​ល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​ភូមិ ព្រៃ​ស្វាយ ឃុំ​ពោធិ​អង្គ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ទី​៣-​ឈ្មោះ ចាន់ មុំ អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​ភូមិ​ពោធិ​រាំង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ចិន្តា ខេត្តមណ្ឌលគិរី ទី​៤-​ឈ្មោះ វិត ឡី អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ភូមិ​ទួល ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។​

​បើតាម​ការរៀបរាប់រ​បស់​ក្រុម​ស្ត្រី​ដើមបណ្តឹង បាន​និយាយ​ដូចៗ​គ្នា​ថា ជនសង្ស័យ ជា​ជន​ជាតិចិន​ខាងលើ ជារឿយៗ​តែងតែ ដើរមក​ជិត​កម្មករ​ស្រីៗ ភ្លេចខ្លួន​យកដៃ​លូក​ស្ទាប់​ច្របាច់​សុដន ស្ទាប​គូថ បញ្ចេញ​ច​រឹក កាយវិការ​មិន​សមរ​ម្យ ដើរមក​ពីក្រោយ ឆ្កឹង​នេះ ឆ្កឹង​នោះ​ស្រីៗ ក្នុង​រោងចក្រ​ជា​ទង្វើរ​មួយ​អសីលធម៌ មកលើ​ស្ត្រី​ខ្មែរ រហូត​ប្រើ​ពាក្យសម្តី​ថា បើ​ដេក​ជាមួយ​នោះ វា​ឲ្យ​ម្នាក់​១០០​ដុល្លារ ហាក់ដូចជា​មើលងាយ មើលស្រាល​ដល់​កម្មការិនី​រោងចក្រ​។​

​តាមរយៈ​ស្ត្រី​ម្នាក់ ជា​អ្នកបកប្រែ​នៅ​ប៉ុស្តិ៍នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​សុំ​សម្របសម្រួល​សងជំងឺចិត្ត​២០០០​ដុល្លារ ជា​ថ្នូរ​ទៅនឹង​ដក​ពាក្យ​ណ្តឹ​ង​។ ក៏ប៉ុន្តែ​ក្រុម​កម្ម​ការ​នី​ខ្មែរ​ទាំងនោះ​មិន​យល់ព្រម​ឡើយ​ដោយ​ទុក​ភារៈកិច្ច​នូវ​ទង្វើ​ប្រព្រឹត្តល្មើស​ខាងលើ ឲ្យ​តុលាកា​ជា​ជាស​ម្រេច​៕

 

 

Leave a Reply

(*) Required, Your email will not be published