ឧកញ៉ា សុខ ហេង មានជំនាញទន្ទ្រាន យកដីអ្នដទៃ ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន

, , Leave a comment

រាជធានីភ្នំពេញ ៖ ឧកញ៉ាសុខ ហេង និងបក្ខពួក ប្រមាណ៥-៦នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួនជាក់ស្ដែង ខណៈកំពុង ធ្វើសកម្មភាព បោះបង្គោលរំលោភបំពាន យកដីអ្នកដ៏ទៃ។ ការឃាត់ខ្លួនជាក់ស្ដែងនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើទីតាំងដីប្រជាពលរដ្ឋមួយកន្លែង​នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បន្ទាប់ពីម្ចាស់ដីប្ដឹង សុំការអន្ត រាគមន៏ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

តាម​ប្រសាសន៍​ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នក​សារព័ត៌​ថា កម្លាំង​របស់​លោក​ពិតជា​បាន​ ធ្វើការ​ឃាត់ខ្លួន​ឧកញ៉ា សុខ ហេង និង​បក្ខពួក​ប្រាកដ​មែន បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ម្ចាស់​ដី​។ ហើយ​ឧកញ៉ា សុខ ហេង និង​បក្ខពួក​បាន​ធ្វើការ​សាកសួរ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ប្រជាពលរដ្ឋ ចោទប្រកាន់​ឧកញ៉ា សុខ ហេង នឹង​បក្ខពួក​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ក្លែង​ឯកសារ​រំលោភ​បំពាន​យក​ដី​ប្រជាពលរដ្ឋ​។

 

តាមអ្នកដឹងរឿងបានបង្ហើបថាករណីឧកញ៉ា សុខ ហេង ក្លែងឯកសាររំលោភបំពានយកដីគេនេះ មិនមែនមានតែមួយករណីនេះទេ គឺមានជាច្រើនករណីដែលបច្ចុប្បន្នជនរងគ្រោះកំពុងដាក់ពាក្យបណ្ដឹងនៅតុលាការដើម្បីរកយុត្តិធម៌៕

 

 

Leave a Reply

(*) Required, Your email will not be published