កិច្ចសហការ​ជាមួយ​មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង​អ្នកទោស​ជា​ចោរប្លន់​ម្នាក់ អាច​ប្រើ​កុំព្យូទ័រ និង​ទូរស័ព្ទ លេង​ហ្វេ​ស​ប៊ុ​ក ថតរូប​អាក្រាត​ស្រីៗ ហើយ​គំរាម​ទារប្រាក់​

, , Leave a comment

​ខេត្តព្រៃវែង : បុរស​ជា​អ្នកទោស​ម្នាក់​ក្នុង​អំពើ​ប្លន់​៨​លើក ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង បាន​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ និង​ទូរស័ព្ទ លេង​ហ្វេ​ស​ប៊ុ​ក Online Sex ហើយ​ថត​ទុក និង​គំរាម​ជម្រិត​ទារប្រាក់​ពី​នារី​រងគ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបអាក្រាត​។ អ្នកទោស​ជា​ចោរប្លន់ ដែល​កំពុង​ជាប់ពន្ធនាគារ​ខេត្តព្រៃវែង​នោះ មា​នន​ឈ្មោះ យ៉ែម ប្រុស ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល បំបែកសំណុំរឿង តាម​បណ្តឹង​របស់​នារី​រងគ្រោះ​ម្នាក់​។​

 

​របាយការណ៍​របស់​ប៉ូលិស​ខេត្ត​កណ​ក្តា​ល បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​បានមក​ប្តឹង​ដល់​សមត្ថកិច្ច​ខេត្តកណ្តាល អំពី​អំពើ​គំរាម​បង្ហោះ​រូបអាក្រាត ជា​ថ្នូរ​នឹង​ប្រាក់ ៥០០០ ដុល្លារ​។ អំពើ​នេះ ត្រូវបាន​ជនល្មើស​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ( គណនី​ផ្ទាល់ខ្លួន ) ដើម្បី​ទាក់ទង​សុំ​ស្នេហា​ពី​នាង ដែលជា​មុខសញ្ញា (friend) របស់​វា នៅពេលដែល​នារី​រងគ្រោះ បាន​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​របស់​បិសាច​ព្រាន​នេះ​រួចហើយ ក៏​បន្ត​បញ្ឆោត​ឲ្យ​នាង ឆាត​វិ​ដេ​អូ តាមរយៈ Line ដើម្បី​ដុត​បញ្ឆេះ​កំសួល​តណ្ហា​ឲ្យ​ឡើង​កំដៅ រួច​ក៏​ដោះស្រាយ ( Online sex ) សម្រេច​តណ្ហា​រៀងៗ​ខ្លួន ដោយ​ខ្លួនឯង​។

 

​របាយការណ៍​ប៉ូលិស ខេត្តកណ្តាល បង្ហាញថា ក្នុងពេលដែល​អ្នក​ទាំង ២ កំពុងតែ​ស្ថិតនៅក្នុង​សមរភូមិ Online sex នោះ នៅ​ម្ខាង​បុរស​បាន​ត្រៀម​ទូរស័ព្ទ​មួយទៀត ដើម្បី​លួច​ថត​សកម្មភាព​របស់​ខាង​រងគ្រោះ ដើម្បី​ទុក​ប្រើ​គំរាម​ទារប្រាក់​ពី​រងគ្រោះ​។​

 

​របាយការណ៍​បន្ថែមថា មិន​បង្អង់​យូរ ក្រោយ​ទទួលបាន​បណ្តឹង​ភ្លាម មន្ត្រីនគរបាល​យុត្តិធម៌​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ រឿន ណា​រ៉ា បាន​ប្រមូល Special Team របស់លោក ចេញ​ប្រ​ត្តិ​ប​ត្តិ​ការ ដើម្បី​តាមរក​បិសាច​ព្រាននារី​ដ៏​ថោកទាប​ម្នាក់​នោះ មក​ផ្តន្ទាទោស​តាមច្បាប់ ឲ្យ​ខាន​តែ​បាន​។ រយៈពេល ៤ យប់ ៥​ថ្ងៃ ប្រ​ត្តិ​ប​ត្តិ​ការ​នេះ បានសម្រេច​ជោគជ័យ​ទាំងស្រុង ហើយ​បាន​រារាំង​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព​អាក្រាតកាយ​របស់​រងគ្រោះ ដែល​វា​លួច​ថត​បាន​នោះ ពី​សំណាក់​ជនល្មើស​ផងដែរ​។

 

​របាយការណ៍ លើកឡើងថា ករណីនេះ ជា​បទ​គំរាមកំហែង​ហែកកេរ្ដិ៍ ដោយ​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ឈ្មោះ យ៉ែម ប្រុស ដែលជា​បុរស​អ្នក​ជាប់ពន្ធនាគារ ក្នុង​អំពើ​ប្លន់ និង​ជា​ជនល្មើស មាន​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស​.​ណ​. ជ (​រងគ្រោះ​)​។ នៅពេល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ស​.​ណ​.​ជ (​រងគ្រោះ​) ក៏បាន​ឆាត​រកគ្នា​ជាប់​ជាប្រចាំ ពេលនោះ ឈ្មោះ យ៉ែម ប្រុស តែងតែ​ឡាយ​វី​ឌី​អូ និង​បានបង្ហាញ​ប្រដាប់ភេទ​ទៅ​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រងគ្រោះ មើល បន្ទាប់មក ក៏​សុំ​ឲ្យ​សុភាពនារី​រងគ្រោះ​ឡាយ​វី​ឌី​អូ បង្ហាញ​ប្រដាប់ភេទ​ទៅ​ឲ្យ​ខ្លួន​មើល​វិញ​ផងដែរ​។ ពេល​ខាង​ស្រី​ថត​បង្ហាញខ្លួន​ក៏​យក​ទូរស័ព្ទ ១​គ្រឿង​ទៀត ថត​ទុក ដើម្បី​ប្រើប្រាស់​ក្នុងការ​គំរាម​ទារប្រាក់​ជា​ថ្នូរ​នឹង​ការ​បង្ហោះ រូបនោះ​។​

 

​របាយការណ៍​បន្តថា ចំពោះ​លុយ ដែល​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ស្ត្រី​រងគ្រោះ ផ្ញើមក​ឲ្យ ៥០០​ដុល្លារ ដាក់​តាម​វី​ង គឺ​ជនល្មើស​បាន​សារភាពថា ខ្លួន​បាន​ឲ្យ​ឈ្មោះ ចែ​ម៉ៅ មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង​ជា​អ្នក​ទៅ​ដក​លុយ ដោយ​គ្រាន់តែ​យក​លេខ​កូដ​ទៅ​បើក​បាន​ហើយ​។ ក្រោយមក ឈ្មោះ យ៉ែម ប្រុស បាន​ទារលុយ​ពី​នារី​រងគ្រោះ ចំនួន ៥០០០ ដុល្លារ​អាមេរិក​ទៀត តែ​នារី​រងគ្រោះ បាន​ផ្ញើ​ឲ្យ ១០​ដុល្លារ ចំនួន ០២​ដង ( ២០​ដុល្លារ ) និង​បាន​ប្រើ​ឲ្យ​ឈ្មោះ គង់ ជា​មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង យក​លេខ​កូដ​ទៅ​ដក ហើយ​ឈ្មោះ យ៉ែម ប្រុស បាន​ទូរស័ព្ទ​ទៅ​ស្ត្រី​រងគ្រោះ​ថា ត្រូវតែ​ផ្ញើ​ប្រាក់​មក​ឲ្យ​ចំនួន ២០០០ ដុល្លារ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ កុំបី​ខាន បើ​មិន​ដូចនេះ​ទេ នឹង​បង្ហោះ​រូបអាក្រាត​កាយ តាម​ប្រព័ន្ធ​សង្គម Facebook​។​
​យ៉ាងណាក៏ដោយ របាយការណ៍​ប៉ូលិស អះអាងថា “​ប៉ុន្តែ​វា​មិនមាន​សំណាង បានទទួល​លុយ​នេះ​ទេ វា​ត្រូវបាន​សមត្ថកិច្ច​យើង រកឃើញ​វា ដែលជា​ទណ្ឌិត កំពុង​ជាប់ទោស​ក្នុង​គុក​ខេត្តព្រៃវែង​នោះឯង​”​។

 

​ផ្អែក​តាម​ចម្លើយ របស់​ឈ្មោះ យ៉ែម ប្រុស ដែលជា​ជនល្មើស ត្រូវបាន​ប៉ូលិស​កត់ត្រា​ក្នុង​របាយការណ៍​ថា ចាប់តាំងពី​ឆ្នាំ​២០១០ មក ខ្លួន​បាន​ជាប់ពន្ធនាគារ​នៅ​ខេត្តកំពត បន្ទាប់មក ត្រូវបាន​ផ្ទេរ​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ០៨​ករណី ( ប្លន់ ០៧​លើក នៅ​ខេត្តកំពត និង​ប្លន់ ០១​លើក នៅ​ខេត្តតាកែវ )
​ជាប់ទោស​សរុប ១០​ឆ្នាំ​។

 

បុរស​អ្នកទោស យ៉ែម ប្រុស បាន​បន្តថា “​នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ពេលដែល​រូបខ្ញុំ ចេញមកក្រៅ​បន្ទប់​ឃុំឃាំង គឺអាច​លេង​កុំ​ព្យួ​ទ័​រ និង​ទូរស័ព្ទ​បាន ពីព្រោះ​ទទួលបាន​ការអនុញ្ញាតិ​ពី​លោក អ៊ុំ រ៉ា​យឿ​ង អនុប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង កន្លងមក ខ្ញុំ​ធ្លាប់​ទិញ​ស​ម្លា​រៈ​ប្រើប្រាស់​មួយចំនួន​ឲ្យ​គាត់​។ នៅក្នុង​ពន្ធនាគារ ខ្ញុំបាទ​ប្រើប្រាស់​ទូរស័ព្ទ ០៣​គ្រឿង (1-Samsung Not5. 2-Samsung Not3.3-Nokia) កុំព្យូទ័រ​យួរដៃ ០១​គ្រឿង និង​ប្រើប្រាស់​លេខ​ស័ព្ទ ០៤​ខ្សែ​: (096-8919254,017-770773,០90-333833,096-4444071) ទូរស័ព្ទ​ទាំង ០៣​គ្រឿង​នេះ គឺ​ឈ្មោះ លុក ដែល​ធ្លាប់​ជាប់ពន្ធនាគារ ទិញ​ឲ្យ​ប្រើ​”​។​

 

យ៉ែម ប្រុស បាន​សារភាព​បន្តថា ខ្លួន​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​០៥ សំរាប់ លេង : (1-facebook ឈ្មោះ​pros na. 2-facebook ឈ្មោះ Bong rin. 3-facebook ឈ្មោះ Sothea ra. 4-facebook ឈ្មោះ បឺត​ភា​កូន​ម៉ា​ក់មុំ​, 5-facebook ឈ្មោះ Chang Chang)​។​

 

​ប៉ូលិស​ខេត្តកណ្តាល បាន​គូសបញ្ជាក់ថា នៅក្នុង Laptop ជនល្មើស​នៅមាន​រូប​វី​ឌេ​អូ​អាក្រាត​របស់​នារី ដែល​រូបគេ​បាន​ទាក់ទង​ស្នេហា មិន​ក្រោម ៥-៦​នាក់​ទៀត​។ នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ជនល្មើស មាន​មិត្តភក្តិ​សុទ្ធតែជា​នារី ក្នុង​មួយ​គណនី​ជាង ១៥០ នាក់​ផងដែរ​៕

 

Leave a Reply

(*) Required, Your email will not be published