ខេត្តសៀមរាប : បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើនារីពិការដៃជើងមួយចំហៀងរហូតបានសម្រេចក្បែរប្រាសាទតាម៉េង ខណៈពេលដើរម្នាក់ឯងក្នុងព្រៃស្ងាត់។ ហេតុការណ៍ចាប់រំលោភនេះកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ ត្រង់ចំណុចប្រាសាទតាម៉េង ចម្ងាយប្រមាណជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិអង្កោល ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ហ៊ាន ចំបក់ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិអង្កោល ឃុំសែនសុខ។ ក្រោយពេលកើតហេតុជនសង្ស័យឈ្មោះ ធេន មឿត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានសួរនាំ ជនសង្ស័យ ដើម្បីចង់ក្រងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕
