
រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ និងរបៀបវារៈ២ផ្សេងទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភា៤២រូបចូលរួម។ ខាងក្រោមនេះជាលទ្ធផលផ្លូវការនៃកិច្ចប្រជុំវិសាមញនៃព្រឹទ្ធសភា




