សុំ​នាង​រួមរ័ក​រហូតដល់​មានកូន ទើប​ដឹងថា​អូន​មិន​សម​នឹង​បង​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ ពាក់ព័ន្ធ​រួមរ័ក​ជាមួយគ្នា​មាន​ផ្ទៃពោះ​៥​ខែ ចង់​ដោះដៃ​មិន​ព្រម​ចូល​ស្តីដណ្តឹង​។ ករណី​ឃាត់ខ្លួន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ តាម​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ម៉ើ ស្មា​ឯល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ជ្រោយ​មេត្រី​លើ​ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល​។ ចំណែកឯ​ក្មេងស្រី ជា​ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​ជាមួយ​ជនសង្ស័យ​។​

 

​ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ​បាន​ទំនាក់ទំនង​ស្រឡាញ់​តាំងពី​អំឡុង​ឆ្នាំ​២០១៥​មកម្ល៉េះ​។ លុះ​មកដល់​អំឡុង​ដើមឆ្នាំ​២០១៧ ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ ព្រមព្រៀង​រួមភេទ​ជាមួយគ្នា​ដោយ​លួចលាក់​ជារឿយៗ រហូត​ឈានដល់​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ ទើប​បែកធ្លាយ​ដឹង​ដល់​ម្តាយ​ឪពុក​ក្មេងស្រី​រងគ្រោះ​។​

 

​មន្ត្រីនគរបាល​ស្រុក​មុខកំពូល​បាន​បញ្ជាក់ថា ការទំនាក់ទំនង​ស្នេហា​រវាង​ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ ត្រូវ​ឪពុកម្តាយ​ទាំងសងខាង​បានដឹងថា ពួកគេ​ទាំង​២​នាក់​ស្រលាញ់គ្នា តែ​មិនដឹងថា ពួកគេ​ថ្លើមធំ​ហ៊ាន​ទុំ​មុន​ស្រគាល​នោះទេ រហូត​ក្មេងស្រី​រងគ្រោះ​មាន​ផ្ទៃពោះ​៥​ខែ ទើប​ឪពុកម្តាយ​បានដឹង តែ​មិន​ប្រកាន់ទោស​ពៃ​អ្វី​ឡើយ ពោលគឺ​សុខចិត្ត​កាន់​កេរ្តិ៍​កាត់​ខ្មាស់​ទៅ​ចរចារ​ជាមួយ​ឪពុកម្តាយ​ខាង​ប្រុស​ដល់ផ្ទះ ដើម្បី​ឲ្យ​ឪពុកម្តាយ​ខាង​ប្រុស​ចូល​ស្តីដណ្តឹង​រៀប​មង្គលការ​តាម​ប្រពៃណី​។ អ្វីដែល​ធ្វើ​ឲ្យ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ខឹងសម្បា​នោះ គឺ​ឪពុកម្តាយ និង​កូនប្រុស​បាន​ឆ្លើយ​បដិសេធ​មិនទាន់​គិតគូ ដោយ​តម្រូវ​ឲ្យ​នាំ​ក្មេងស្រី​រងគ្រោះ​យក​កូន​ចេញ​។ បន្ទាប់ពី​ចរចារ​មិនត្រូវ​ធ្វើ​ឲ្យ​បាក់មុខ​យ៉ាងខ្លាំង​នោះ ឪពុក ម្តាយ​ក្មេងស្រី​រងគ្រោះ​បាននាំគ្នា​ត្រឡប់មកផ្ទះ​វិញ​ទាំង​ក្តី​ក្តៅក្រហាយ​។​

 

​ក្រោយមក​បាន​មួយថ្ងៃ​ទើប​ឪពុកម្តាយ​ជនសង្ស័យ​ដឹងខ្លួន​ខុស បាននាំគ្នា​ទៅសុំ​ទោស​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ដល់​លំនៅឋាន តែ​ទោះបីជា​បែបណា​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​មិនអាច​អត់ឱន​ឲ្យ​បានទេ ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល ស្រុក​មុខកំពូល​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ។ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​នៅ​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ហៅ​ឪពុកម្តាយ និង​ជនសង្ស័យ​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​៕

 

Leave a Reply

(*) Required, Your email will not be published