ឈ្មោះ ណាក់ ហៅអាណាក់ ក្បាលធំ ដឹកឈើប្រណិតខុសច្បាប់ ទៅ វៀតណាមយ៉ាងដុះស្លែ គ្មានសមត្ថកិច្ចណាបង្ក្រាប សូម្បីតែបន្តិច

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថាឈ្មួញឈ្មោះ ណាក់ ហៅ ណាក់ក្បាលធំ បានដឹកជញ្ជូនឈើប្រណិតខុសច្បាប់សឹងរាល់ ថ្ងៃ-យប់គឺ ដឹក

ឈើប្រណិត តាមរថយន្តសាំយ៉ុងឬកាមរី បាឡែនក្នុង១ថ្ងៃ-យប់ ចំនួន២០គ្រឿងទៅ២៥គ្រឿង ចេញស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដឹក ជញ្ជូនមកស្តុកទុកក្នុងក្រុង បានលុង ដើម្បីសាងដាក់រថយន្តដើម្បីដឹកជញ្ជូនបន្តទៅ លក់នៅប្រទេសវៀតណាមយ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយដោយសារមាន ការបើកដៃពីសមត្ថកិច្ចតាម ដងផ្លូវនិងជំនាញរដ្ឋបាលព្រៃឈើមានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនិងលោក នូវ ដារា ហៅឈុន នាយនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ។

សេចក្តីរាយការបន្តទៀតថា សព្វថ្ងៃនេះឈ្មួញឈ្មោះ ណាក់ ហៅ ណាក់ក្បាលធំ និងមានមេការឈ្មោះឈ្មោះប៉ែត នឹងឈ្មោះឆាយ ជាអ្នកចែកលុយអោយសមត្ថកិច្ច តាម ដងផ្លូវហើយឈ្មោះណាក់ហៅណាក់ក្បាលធំជាអ្នកចេញមុខចែកចាយលុយ សមត្ថកិច្ច ឬអស់លោកធំអង្គុយនៅការិយាល៍យ កំពុងធ្វើជាឈ្មួញចេញមុខចេញ មាត់ជាងគេក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណិតមានធ្នង់ បេង សុក្រំ ចេញពីតំបន់ ស្រុកកូនមុំស្រុកវឺនសៃ ស្រុកលំផាត់ តាមរថយន្តទំនើបៗឡើងមកខេត្តរតនគីរីឆ្ពោះទៅប្រទេស វៀតណាម តាមច្រកអូរយ៉ាដាវគឺមិនលោះថ្ងៃណាឡើយទាំងពេលភ្លៀងខ្លាំងមានរន្ទះបាញ់ឬខ្យល់ ព្យុះ ក៏ឈ្មោះ ណាក់ ហៅណាក់ក្បាលធំ នៅតែធ្វើការដឹកជញ្ជូន យ៉ាងរលូនបំផុត។

ដៃគូរកស៊ីឈើខុសច្បាប់របស់ឈ្មោះ ណាក់ ហៅណាក់ក្បាលធំ ប្រមូលទិញឈើប្រណិតខុសច្បាប់ ដែលឈ្មួញដឹកពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង យកមកស្តុកនៅក្រុង បាលុងស្រែពគ ដឹកពី ស្រុកវឺនសៃ ស្រុកលំភាត់ភាកច្រើន ជាឈើបានមកពីកាប់បុំផ្លាញតំបន់ការតពារអាភិរក្ស័ ហើយសមត្ថកិច្ច និងមន្ត្រីជំនាញពេលខ្លះ មិនដែលហ៊ានត្រួតពិនិត្យ ឬហើបមាត់ ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មោះ ណាក់ ហៅណាក់ក្បាលធំ នោះទេ ជាពិសេសគឺលោក កែបកត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និង លោកសក្តិ៥ ឈ្មោះ នូវ ដារ៉ា នាយការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី។ គឺទី១ដោយសារតែ ឈ្មោះ ណាក់ ហៅ ណាក់ក្បាលធំ មានលុយបិទមាត់ សមត្ថកិច្ចអស់ទាំងនោះ និងទី២ ឈ្មោះ ណាក់ ហៅណាក់ក្បាលធំ មានបក្សពួកឬបរិវារឬមេសមត្ថកិច្ចប្រដាប់ធអាវុធជាប់ឈ្មោះជាមេឈ្មួញបំផ្លាញព្រៃឈើប្រចាំខេត្តរតនគីរី ជួយជ្រោមជ្រែង។

សេចក្តីរាយការណ៍បន្តបន្ថែមទៀតថា លោកណាក់ ហៅណាក់ក្បាលធំ ហើយគេ មិនច្បាស់ទេថាតើក្នុងមួយខែៗលោក ណាក់ បានផ្តល់ផលប្រយោជន៍យកទៅជូន លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនិងលោកហុងសុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើគ្រប់គ្រង៣ស្រុក គឺស្រុកលំផាត់ ស្រុកកូនមុំ ក្រុងបានលុង និងជាមេអាជ្ញាជរខេត្តរតនគីរី និងមេសសមត្ថកិច្ចប៉ូលីស -ប៉េអឹម ប៉ុន្មានម៉ឺនដុល្លារនោះទេ? បានជាលោក ណាក់ អាចដឹកជញ្ជូនឈើខុសច្បាប់ដុះស្លែ នៅខេត្តរតនគីរី ហើយ ពង្រឹងពង្រីកមុខជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់ខ្លួនកាន់តែ អនាធិប តេយ្យ ខ្លាំងឡើង។

គេលើកជាសំណួរថាតើបទបញ្ជាលេខ០១របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមាន ឥទ្ធិពលបង្ការបង្ក្រាប និងទប់ស្កាត់ការ ដឹកជញ្ជូនឈើខុសច្បាប់ របស់ លោក ណាក់ ហៅណាក់ក្បាលធំ បានឬក៏អត់ព្រោះភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើ ប្រណិតខុសច្បាប់ តាមរថយន្តទំនើបៗ ចេញពីតំបន់ស្រុកកូនមុំ ស្រុក វឺនសៃ ដោយឆ្លងកាត់ក្រុងបានលុង ខេត្តរតនគីរី ឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងភូមិភិៈ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគក្រឹកគគ្រេង ដោយ មិនមានការទប់ស្កាត់សោះឡើយ៕

18644725_1328812590569788_1114967219_n

 

Leave a Reply

(*) Required, Your email will not be published