ធ្លាយរឿងពុករលួយនៅក្នុងក្រសួងធម្មការ ករណីបញ្ចូលមន្ដ្រីជាក្របខ័ណ្ឌរបស់ក្រសួង ត្រូវចំណាយលុយពី៤ពាន់ ទៅ៥ពាន់ដុល្លារ

, , Leave a comment

រាជធានីភ្នំពេញ ៖ នៅបណ្តាញសង្គម Facebook មានឈ្មោះថា «ស្តេចក្រាញ់ បិតា» បានទម្លាយសារពុករលួយឃុបឃិតគ្នាជាប្រព័ន្ធ របស់ថ្នាក់ដឹកនាំមួយចំនួន នៅក្នុង ក្រសួងធម្មការ និងសាសនាដើម្បីដឹងទៅដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាពិសេសសម្ដេចតេជោហ៊ុន សែនផ្ទាល់តែម្ដង ដើម្បីឲ្យសម្តេចជួយអន្តរាគមន៍ផង បើមិនដូច្នេះទេ មន្រ្តីភាគច្រើនបាក់ទឹកចិត្តធ្វើការអស់ហើយ។

ខ្លឹមសារ ទាំងនេះមានយ៉ាងដូច្នេះថា «បែកធ្លាយរឿងពុករលួយ នៅក្រសួងធម្មការនិងសាសនា កាលពីឆ្នាំ២០១៥ ដើមអាណត្តិរដ្ឋាភិបាល គឺដឹកនាំដោយលោក មិន ឃិន ជារដ្ឋមន្រ្តី លុះដល់ឆ្នាំ២០១៦ ត្រូវបានលោក ហ៊ឹម ឆែម មកជំនួសក្នុងឋានៈជារដ្ឋមន្រ្តី។លោក ហ៊ឹម ឆែម ដឹកនាំមានការធូរលំ បង្កើតឲ្យមានមនុស្សខិលខូច ដែលធ្លាប់ប្រព្រឹត្តអំពើពុករលួយ មានឳកាសបន្តប្រព្រឹត្តរឿងពុករលួយរឹតតែខ្លាំងឡើងៗ បានតាមអំពើចិត្ត ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចសោះឡើយ។

ជាក់ស្តែងករណីរឿងបញ្ចូលឈ្មោះមន្រ្តីក្របខ័ណ្ឌនៅក្រសួងធម្មការនិងសាសនាលោក ស្រី កែវ សុធារី អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ ដុះស្លែ ៤រដ្ឋមន្រ្តីមកហើយ នៅតែរក្សាខ្សែក្រវ៉ាត់ជាអគ្គនាយយកដដែលបានរហូតមកដល់បច្ចុប្បន្ន។

គួរបញ្ជាក់ថាៈ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ជារដ្ឋមន្រ្តីថ្មី ទើបមកគ្រប់គ្រងដឹកនាំ ក្រសួងធម្មការ និងសាសនាទើបធ្វើឲ្យលោកស្រី កែវ សុធារី និងបក្សពួករួមមាន៖ លោក លន់ មុនីរតនា លោក ផ្លោក ផន ជាដើម មានឳកាសប្រព្រឹត្តរឿងពុករលួយបានតាមចិត្ត តាមរយៈការប្រឡងក្របខ័ណ្ឌក្រសួងផង និងតាមរយៈការបញ្ចូលឈ្មោះមន្រ្តីកិច្ចសន្យាឲ្យទៅជាមន្រ្តីក្របខ័ណ្ឌផង និងតាមរយៈធ្វើលទ្ធកម្មផ្សេងៗក្នុងក្រសួងដោយឲ្យលោក សន ប៊ុនហ៊ួរ ត្រូវជាប្តីខ្លួនធ្វើជាប្រធានលទ្ធកម្ម។ ការបញ្ចូលឈ្មោះមន្រ្តីឲ្យមានក្របខ័ណ្ឌឆ្នាំ២០១៧ ចំនួន២០៧ រូបនេះ ដោយមានការសហការពីប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ដើរប្រមូលលុយប្រមាណជា ៤០០០ ដុល្លារ ទៅ៥០០០ ដុល្លារ ក្នុង១រូប ដើម្បីឲ្យបានចូលជាក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា ពីមន្រ្តីជាប់កិច្ចសន្យាផង និងមនុស្សក្រៅកិច្ចសន្យាផង ដើម្បីឲ្យមានឈ្មោះទៅជាក្របខ័ណ្ឌមន្រ្តីរាជការ នៃក្រសួងពេញសិទ្ធិ។បន្ទាប់ពីមានការបែកធ្លាយរួចមក ថ្នាក់ដឹកនាំក្រសួងមានការមិនសប្បាយចិត្ត តែលោក ហ៊ឹម ឆែម ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហាក់បីដូចជាខ្លួនគាត់មានចំណែកនៅក្នុងរឿងពុករលួយនេះដែរ»។

ករណីខាងលើមិនអាចទាក់ទងសុំការបំភ្លឺពីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published