ការ​លួចលាក់​លក់ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាន់តែ​រីកដុះដាល ខណៈ​សមត្ថកិច្ច​រឹតត្បិត​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅក្នុង​សម័យកាល​ដ៏​ទំនើប​នាពេល​បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​ពេញនិយម​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​មធ្យោបាយ​ទំនាក់ទំនង​ទៅកាន់​មិត្តភក្ដិ ដោយ​ការ​បង្ហោះ​រូបភាព​ផ្សេងៗ បង្អួត​គ្នា​ទៅវិញទៅមក​ជាការ​កម្សាន្ត ប៉ុន្តែ​គេ​សង្កេតឃើញ​យុវតី​ជាច្រើន បាន​បង្ហោះ​រូបភាព​សិច​ស៊ី របស់ខ្លួន​ជា​សាធារណៈ​ហាក់​មិន​សំចៃ​ពី​អាថ៌កំបាំង​របស់ខ្លួន​ឡើយ​។ តាម​ការអង្កេត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​លេចឡើង​នូវ​រូបភាព​សិច​ស៊ី ស្រើបស្រាល​របស់​យុវនារី​ខ្មែរ​មួយចំនួន​ដែល​កំពុង​ធ្វើអោយ «​ស៊ី​អារម្មណ៍​» បុរសៗ​ផងដែរ ក្រុម​នារី​ទាំងនោះ​ទំនងជា​ស្ត្រី​វ័យក្មេង «​លក់ខ្លួន​បែប​លួចលាក់​» តាម​បណ្ដាញ​សង្គម​ខ្វះ​មិនបាន​មួយ​នេះ​។​

​នៅពេលដែល​មនុស្សម្នា​នាំគ្នា​ចាប់យក​មធ្យោបាយ​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើនឡើង នារី​លក់ខ្លួន ដែល​កាន់​តែមាន​ភាព​វៃឆ្លាត ក៏​មិន​បង្អង់​ឲ្យ​បាត់​ឱកាស​នៃ​ការរកស៊ី​របស់​ពួកគេ​នោះដែរ ដើម្បី​ជំនួស​ឲ្យ​ការ​បក់ដៃ ឬក៏​មាន​ម៉ែ​យ៉ែម ជួយ​រក​ម៉ូយ​នោះ ពួកគេ​ឥឡូវ​អាច​រកស៊ី​ដោយ​ខ្លួនឯង តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ស្ងាត់ៗ​។ នារី​វ័យក្មេង​ទាំងនោះ បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ជា​មធ្យោបាយ ក្នុងការ​ទំនាក់ទំនង និង​ចរចា​ជាមួយ​អតិថិជន ព្រោះ​ការរកស៊ី​លួចលាក់​តាម​បច្ចេកវិទ្យា​ទំនើប​នេះ អាចធ្វើឱ្យ​ពួកគេ​គេច​ផុតពី​ការរិះគន់ ។​
​ចរន្ត​នេះ​បាន​កើតមាន​កាន់តែច្រើន ធ្វើ​ឲ្យ​ពួកនាងៗ (​បុរស​ក៏មានដែរ​) បានដាក់​រូបថត​ស្អាតៗ បែប​រូប​សិច​ស៊ី ហើយ​ការទំនាក់ទំនង​ជាមួយ​ប្រុសៗ ឫ​ស្ត្រី​ដែល​ចង់រក​សេវាកម្ម​ផ្លូវភេទ​នោះ ឃើញ​កើតមាន​ឡើងជា​ហូរហែ​ដែរ ។

ស្រី​ស្អាត​ខ្លះ​ហ៊ាន​និយាយ​ត្រង់ៗ ខណៈ​ស្រី​ស្អាត​ខ្លះ​ធ្វើការ​ណាត់ជួប​សន្សឹមៗ ដូចជា​ការជួបគ្នា​បរិ​ភោគ​អាហារ​ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច​ជាដើម ។ តម្លៃ​នៃ​ការ​រួមភេទ​ជាមួយ​ពួកគេ​មានការ​ប្រែប្រួល​ពី​ម្នាក់​ទៅ​ម្នាក់ទៀត ដោយ​ជា​មធ្យម​ចន្លោះ​ចាប់ពី​២០​ដុល្លារ ទៅដល់​១០០​ដុល្លារ ពេលខ្លះ​អាច​លើស​នេះ រហូត​ទុកជា​ការចិញ្ចឹម​ទៀតផង ។​

​ជាក់ស្តែង​មាន​ហ្វេ​ស​ប៊ុ​ក ជា​ក្រុមៗ ជាច្រើន​ត្រូវបាន​គេ​បង្កើតឡើង ដើម្បីអោយ​សមាជិក​ចូលរួម​លេង​ជាសម្ងាត់ ដែល​គេ​ហៅថា «​គ្រុប​អាថ៌កំបាំង​» ក្នុងនោះដែរ​គេ​ឃើញ​មាន សមាជិក​ជាច្រើន បាន​បង្ហោះ​នូវ​អក្សរ និង​រូបភាព​បែប​ស្រើបស្រាល​ក្នុងន័យ និង​គោលបំណង​បម្រើ​សេវាកម្ម​ផ្លូវភេទ​។ ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​បានផ្តល់​ឱកាស​កាន់តែច្រើន ដល់​អ្នក​ប្រកប​របរផ្លូវភេទ តាម​ហ្វេ​ស​ប៊ុ​ក​នេះ អាច​ឃោសនា​ផលិតផល ឬក៏​សេវាកម្ម នៃ​មុខរបរ​របស់ខ្លួន​បាន​ដោយ​ងាយ​។​

​បច្ចុប្បន្ននេះ គេ​នៅ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច ឫ​ស្ថាប័ន​ជំនាញ​មួយណា មាន​វិធានការ​ទប់ស្កាត់ ទៅលើ​ចំណុច​ដូច​រៀបរាប់​ខាងលើនេះ នៅឡើយ​ទេ ខណៈដែល​សកម្មភាព​ទាំងអស់នេះ បាននិងកំពុង​រីកចម្រើន​ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ព្រោះ​វា​អាចធ្វើអោយ​យុវវ័យ​ខ្មែរ​ធ្លាក់​ទៅក្នុង​ពេស្យា​កម្ម អាជីវកម្ម​ជួញដូរ​ផ្លូវភេទ ដោយ​មិនដឹង​ខ្លួន និង​អាច​កើនឡើង​ការប្រព្រឹត្ត​អំពើ​អនាចារ​ផ្សេងៗ រួម​និង​អំពើហិង្សា​ការចាប់រំលោភ​ជាដើម ។​ល​។ បើ​មិន​ទប់ស្កាត់​នោះទេ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនៀមទម្លាប់ ប្រពៃណី សីលធម៌​របស់​ខ្មែរ និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​ទាំងមូល ក៏​អាច​ថា​បាន​៕

    

 

Leave a Reply

(*) Required, Your email will not be published