យុវជន​គំរាម​បាញ់សម្លាប់​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ចាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ : យុវជន​ម្នាក់​ត្រូវបាន​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​និង​ត្រៀម​បញ្ជូនមក​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋ​ឆ្លងដែន​នៃ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នេះ ពាក់ព័ន្ធ​ករណី​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​គំរាម​បាញ់សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ថ្លែង​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​។​

Facebook ឈ្មោះ ផែង វណ្ណៈ ក៏បាន​ចុះផ្សាយ​ថា​៖«​យុវជន​គំរាម​បាញ់សម្លាប់​សម្ដេច​តេ​ជោ ហ៊ុន សែន តាម Facebook​ត្រូវបាន​ចាប់ខ្លួន​។​លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយ​ខ្ញុំ​ដឹង​មុននេះ​បន្តិច​ថា ៖ យុវជន​ឈ្មោះ ពេជ្រ រដ្ឋា Pich Roth Tha ដែល​គំរាម​បាញ់​សម្លាញ់​សម្ដេច​តេ​ជោ ហ៊ុន សែន តាម Facebook​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​បាន​ហើយ ។ ព្រឹក​នេះ​យុវជន​រូបនេះ​ត្រូវបញ្ជូន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​មក​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ដើម្បី​សាកសួរ​៕

 

Leave a Reply

(*) Required, Your email will not be published