ប្រពន្ធ​ដេកពេទ្យ ប្តី​ដេក​គុក ព្រោះតែ​រឿង​ចំណង់តណ្ហា​

, , Leave a comment

​ខេត្តតាកែវ : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ប្រើ​កាំបិត​កាប់​ទៅលើ​ប្រពន្ធ​ចំក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន ដោយសារ​ដឹង​រឿង​ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី​។ ករណី​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ ភូមិ ក្រាំង​បន្ទាយ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

 

​ប្រភពពី​សមត្ថកិច្ច​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជុន សុខុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ូ​ក ចាន់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​រករឿង​ប្រពន្ធ​ថា មាន​ប្រុស​ថ្មី ក៏​ប្រកែក​គ្នា​រហូតដល់​បុរស​ជា​ប្តី​យក​យក​កំបិត​កាប់​ចំក្បាល​ប្រពន្ធ​ហូរឈាម​ស្រោច​ពេញ​ខ្លួន ត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​។​

 

​បើតាម​ប្រភពពី​អ្នកជិតខាង បាន​អះអាងថា ប្រពន្ធ​ជនសង្ស័យ​ពិតជា​លួច​មាន​សហាយស្មន់​ពិតមែន ហើយ​នៅពេល​ប្តី​ដឹង​រឿង​ក៏​ឈ្លោះប្រកែក​គ្នា​រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​ដូចនេះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ប្រើ​អំពើហិង្សា​ខាងលើ​ត្រូវបាន​បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្តរ​ទៅតាម​និតិ​វិធី​៕

 

Leave a Reply

(*) Required, Your email will not be published